Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អភិបាលខេត្ត​ព្រះសីហនុ ឲ្យ​ព​ន្លឿ​ន​ការរៀបចំ​ពោង​សុវត្ថិភាព នៅ​ឆ្នេរ​អូរ​ឈើទាល មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ

ព្រះសីហនុ​៖ កាលពី​ថ្ងៃទី ៦ ខែ​កុ​ម្ភះ ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ចុះ​ពិ​និ​ត​ការ​ការដាក់​ប្រព័ន្ធ​លូ និង​បន្ត​ចុះ​ពិនិត្យ​ទីតាំង​ការរៀបចំ​ពោង​សុវត្ថិភាព កំណត់ព្រំដែន​សំរាប់​អ្នក​ហែល​ទឹកសមុទ្រ និង​ជិះ​ម៉ូតូ​ទឹក​លេង​កំសាន្ត នៅ​ឆ្នេរ​អូរ​ឈើទាល ដើម្បី​រៀបចំ​ស្វាគមន៍​បងប្អូន​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​មក​កំសាន្ត​នៅ​ក្រុងព្រះសីហនុ​។​

​ក្នុងនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ណែនាំ​ឲ្យ​ក្រុមការងារ​មន្ទីរជំនាញ មាន​មន្ទីរ​ទេសចរណ៍ ព្រមទាំង​អ្នកបច្ចេកទេស​ដែល​រៀបចំ​ពោង​សុវត្ថិភាព ធ្វើ​យ៉ាង​ឲ្យ​មាន​គុណភាព ធានាបាន​នូវ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មកលេង​កំសាន្ត​នៅលើ​ឆ្នេរ​អូ​ឈើទាល​។ ឯកឧត្តម ក៏បាន​ជម្រុញ​ក្រុមការងារ​មន្ទីរ​ទេសច​រណ៍​ខេត្ត​ព្រះសីហនុ ធ្វើ​យ៉ាង​ព​ន្លឿ​ន​ការរៀបចំ​ពោង​សុវត្ថិភាព​នេះ ឲ្យ​ទាន់ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុននេះ​។​

​សូមបញ្ជាក់ថា ការរៀប​ចំនេះ គឺ​សម្រាប់​ជា​គំរូរ​ដំបូង ហើយនឹង​បន្ត​សិក្សា​ធ្វើ​បន្តទៀត លើ​ឆ្នេរ​អា​រី​ស្តុ​ន និង​ឆ្នេរ​អូរត្រេះ​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន