Connect with us

Hi, what are you looking for?

អន្តរជាតិ

ស្លាប់និងឆ្លងកើនឡើង ខ្ពស់ អង្គការសុខភាពពិភពលោក ​នឹងកោះប្រជុំស្តីពីវីរុសកូរ៉ូណា

ការឆ្លងរាលដាលនៃវីរុស​កូរ៉ូណា មិនទាន់មានសញ្ញាថយចុះនៅឡើយទេបើទោះបី​​ ចិនបានប្រកាសថាមានអ្នកឆ្លងវីរុសជាង​១៥០០នាក់ជាសះស្បើយចេញពីមន្ទីរពេទ្រក្តី។

អង្គការសុខភាពពិភពលោក​បានប្រកាសថា នឹងកោះប្រជុំ​ ក្រុមអ្នកជំនាញ​ រយៈពេល​២ថ្ងៃ គឺនៅថ្ងៃទី​១១​និង​១២ ខែកុម្ភៈ ដើម្បីពិភាក្សាពីវិធានការទប់ស្កាត់ឆ្លងរាលដាលនៃវីរុសកូរ៉ូណា ។ កិច្ចប្រជុំនឹងធ្វើឡើងនៅទីក្រុង ហ្សឺណែវប្រទេសស្វិស​។
តាមការប្រកាសរបស់ អង្គការសុខភាពពិភពលោក​WHO កិច្ចប្រជុំមានការចូលរួមពី ក្រុមអ្នកឯកទេស សាស្ត្រាចារ្យេវេជ្ជសាស្ត្រ​ និងតំណាងមកពីបណ្តាប្រទេសសមាជិក ដើម្បីបង្កើតវ៉ាក់សាំង ប្រឆាំងវីរុសកូរ៉ូណា ឲ្យមានប្រសិទ្ធភាព ។​ជាមួយគ្នានេះ​ WHOក៏បានអំពាវនាវដល់បណ្តាប្រទេសជាសមាជិក​បរិចាកប្រាក់ សរុបប្រមាណ​៦៧៥លានដុល្លារ​ក្នុងរយៈពេល​៣ខែ​ដើម្បីតប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា​ថ្មី។


អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា«យើងមិនអាចយកឈ្នះការឆ្លងរាលដាលនៃវីរុសនោះឡើយបើយើងមិនមានសមគ្គីភាព​ ទាំងនយោបាយ បច្ចេកទេស​និងហិរញ្ញវត្ថុ​»។
លោក​ Ghebreyesus បន្តទៀតថា WHO ​បន្តជួយដល់ចិន​ក្នុងការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា ។តាមតួលេខរបស់​WHO ​ ការឆ្លងរាលដាល​៩៩ភាគរយនៅក្នុងប្រទេសចិន ក្នុងនោះមាន​៨០ភាគរយនៅក្នុងខេត្ត​ហ៊ូប៉ី៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...