Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ថ្ងៃនេះ កម្ពុជាទាំង​មូល​ប្រារព្ធធ្វើ​បុណ្យ​មាឃ​បូជា

ថ្ងៃនេះ​គ្រប់​វត្ត​អារាម​ក្នុងប្រទេស​កម្ពុជា កំពុង​តែ​ប្រារព្ធធ្វើ​នូវ​បុណ្យ មាឃបូជា ដែល​ជាពីធីបុណ្យមួយមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា។

បុណ្យមាឃបូជា ត្រូវ​គេ​ប្រារព្ធធ្វើ​ឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនា ឡើងក្នុងលោកនាប្រទេសឥណ្ឌា កាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។

ការបង្កើត ព្រះពុទ្ធសាសនាក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។

នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ ចំនួន១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាត ទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា ដោយ​គោលការណ៍ ទាំង១១ប្រការនេះ មានឈ្មោះជាភាសាបាលីថា “ឱវាទបាដិមោក្ខ” ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...