Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ដែលមានវីរុសកូរ៉ូណាថ្មី នៅខេត្តព្រះសីហនុ អាចត្រឡប់ទៅប្រទេសកំណើតវិញ ឆាប់ៗនេះ

ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ ដែលមានវីរុសកូរ៉ូណាប្រភេទថ្មី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ អាចនឹងវិលត្រឡប់ទៅប្រទេសកំណើតវិញ នៅបេលឆាប់ៗនេះ ប្រសិនបើការធ្វើតេស្តលើកទី៣ អវិជ្ជមានមេរោគ។

យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា ការធ្វើតេស្តចំនួន២លើកកន្លងមក ទៅលើបរុសអ្នកជំងឺជនជាតិចិនរូបនេះ (អវិជ្ជមានមេរោគ) និងសុខភាពរបស់គាត់ប្រសើរឡើងកាន់តែច្រើន ហើយប្រសិនបើការធ្វើតេសត្តលើកទី៣ លទ្ធផលអវិជ្ជមានដដែល អ្នកជំងឺរូបនេះ នឹងអនុញ្ញាតអោយត្រឡប់ទៅប្រទេសកំណើតវិញជាមួយក្រុមគ្រួសារ។

សូមជម្រាបថា បច្ចុប្បន្នក្រុមគ្រួសារសាច់ញាតិរបស់គាត់ កំពុងស្នាក់នៅរង់ចាំ ក្នុងសណ្ឋាគារឃ្វីនកូក្រុងព្រះសីហនុ ក្រោមការយកចិត្តទុកដាក់ ផ្គត់ផ្គង់និងផ្តល់ជំនួយផ្សេងៗពីខាងសណ្ឋាគារឃ្វីនកូផងដែរ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន