Connect with us

Hi, what are you looking for?

Uncategorized

ស្លាប់កើនឡើង​៧២៤នាក់ដោយកូរ៉ូណានៅចិន

ករណីឆ្លងរាលដាលនៃវីរុសកូរ៉ូណា​នៅទូទាំងពិភពលោក កើនឡើង​ជាបន្តបន្ទាប់ ដោយពេលនេះ មានអ្នកស្លាប់​៧២៤នាក់ និងឆ្លង​ ៣៤.០៦៧នាក់ ក្នុងនោះមាន​ព្យាបានជាសះស្បើយត្រឡប់ទៅផ្ទះ​វិញ​២០៨៤នាក់ហើយ។


ក្នុងរយៈពេល ២៤ម៉ោង កន្លងមក​មានអ្នកស្លាប់ថ្មី​៨៥នាក់ កើនឡើង​ជាង​ថ្ងៃទី​៦ ខែកុម្ភៈដែលមានតែ ៧០នាក់ស្លាប់ក្នុងរយៈពេល​២៤ម៉ោង​។ ទាំងនោះហើយធ្វើឲ្យចំនួនអ្នកស្លាប់ កើនឡើង ៧២៤នាក់​។


ចិនជាទីតាំងផ្ទុះវីរុសកូរ៉ូណា ដោយមានអ្នកស្លាប់ ទាំងអស់ ៣៤.០៦៧ (ក្នុងនោះស្លាប់​៧២៣នាក់ រួមទាំងកោះហុងកុងម្នាក់ និងនៅក្រៅប្រទេសគឺហ្វីលីពីនម្នាក់) ។
ជាមួយគ្នានេះទីប្រឹក្សាពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​ Fabrizio Hochschild បានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់​ចិន​ និងបណ្តាប្រទេសជុំវិញពិភពលោក ក្នុងសង្គ្រាមប្រឆាំងវីរុសកូរ៉ូណា។ ការរួមសមគ្គីគ្នា ប្រឆាំងការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ជាភស្តុតាងមួយបង្ហាញឲ្យឃើញថា កិច្ចសហប្រតិបត្តិការ​អន្តរជាតិ គឺជាកម្លាំងមួយដ៏រឹងមាំ។

Advertisement

Facebook

អ្វីដែល​គេកំពុងអាន