Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួង​សាធារណការ​៖ មិនទាន់មាន​ការផ្លាស់​ប្តូរ​មន្ត្រី​បម្រើ​ការងារ នៅ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ណា​ម្នាក់​ទេ

​ភ្នំពេញ​៖ បន្ទាប់​មាន​ព័ត៌មាន​ចែកចាយ​ជា​បន្ដបន្ទាប់​ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ធ្វើការ​ការផ្លាស់ប្ដូ​រម​ន្ដ្រី​បម្រើ​ការងារ នៅតាម​បណ្ដា​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​ទូទាំង ២៧​ទីតាំង​នោះ កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០ ម្សិលមិញ បាន​អះអាងថា រហូតមកដល់​ពេលនេះ មិនមាន​ការផ្លាស់ប្ដូរ​មន្ដ្រី​បម្រើ​ការងារ នៅ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​ណាមួយ​នៅឡើយ​ទេ​។​

​យោងតាម​សេចក្តីជូនដំណឹង​នោះ បញ្ជាក់ថា “​រហូតមកដល់​ពេលនេះ​ក្រសួង មិនទាន់មាន​ការផ្លាស់​ប្តូរ​មន្ត្រី​បម្រើ​ការងារ នៅ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ណា​ម្នាក់ ដែល​កំពុង​បំពេញភារកិច្ច​នៅតាម​បណ្តា​ស្ថានីយ​ជញ្ជីង​រថយន្ត​ទូទាំង ២៧​ទីតាំង នៅឡើយ ហេតុនេះ​សូមកុំ​មានការ​យល់ច្រឡំ​”​។​

​ក្នុងករណី​មានការ​ផ្លាស់ប្តូរ ក្រសួង នឹង​រៀបចំ​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​ជា​ធរមាន ហេតុនេះ សូម​សាធារណជន ជ្រាប​ជា​ព័ត៌មាន​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន