Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

១​ថ្ងៃ​! បង្ក្រាប​បទល្មើស​គ្រឿងញៀន​២៣​ករណី ឃាត់ខ្លួន​ជាង​៤០​នាក់​

​ភ្នំពេញ​៖ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទូទាំងប្រទេស សម្រាប់​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​បង្ហាញថា កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប ២៣​ករណី ក្នុងនោះ​ករណី​ប្រើប្រាស់ ១៥​ករណី និង​ជួញដូរ ៨​ករណី ឃាត់ខ្លួន​ជនសង្ស័យ ៤៣​នាក់​។​

​របាយការណ៍​បាន​ឲ្យ​ដឹងថា លទ្ធផល​អនុវត្ត​ច្បាប់​ពីថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃ​៩ ខែកុម្ភៈ ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ចំនួន ១,០៥៩​ករណី ឃាត់​មនុស្ស ២,១៦០​នាក់ (​ស្រី​១៣០​នាក់​) ក្នុងនោះ​មាន​ជនបរទេស ១០៥​នាក់ ស្រី​៦​នាក់ មាន​៥​សញ្ជាតិ​)៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន