Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឆ្នាំ​២០១៩ កម្ពុជា នាំចេញ​ស្វាយ​ជិត ៦​ម៉ឺន​តោន

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា កម្ពុជា បាន​នាំចេញ​ស្វាយ​ជិត ៦​ម៉ឺន​តោន កាលពី​ឆ្នាំ​២០១៩​កន្លងទៅ​។ នេះ​បើតាម​ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ឆ្លាស់​វេន​ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ផ្លែស្វាយ របស់​កម្ពុជា នាំ​បាន​ក្នុង​ឆ្នាំ​២០១៩ គឺ​ជាង​៥​ម៉ឺន​៨​ពាន់​តោន (៥៨,១៦២.១៦​តោន​) ដែល​នាំទៅ​កាន់​ប្រទេស​វៀតណាម ថៃ សិង្ហបូរី បារាំង រុ​ស្ស៉ី និង​ចិន​»​។

​ឯកឧត្តម បាន​ថ្លែង​ទៀតថា កម្ពុជា​យើង មាន​ទីផ្សារ​ប្រទេស​ចិន អឺរ៉ុប អាស៊ាន និង​មាន​ទីផ្សារ​មួយចំនួនទៀត មាន​ថៃ វៀតណាម ម៉ាឡេស៊ី ជប៉ុន បារាំង​ជាដើម​។​ ​ហើយ​កម្ពុជា​យើង ក៏មាន​ទីផ្សារ​សំខាន់​ដូចជា អង់គ្លេស ណូ​វែ​ល​ហ្សេ​ឡង់ ឆែក ប៊ែ​ល​ហ្សិ​ក អូស្ត្រាលី ស្វី​ស កាណាដា កា​ហ្សា​ក់ស្ត​ង់ និង​រុ​ស្ស៉ី​ផងដែរ​។​

​ឯកឧត្តម ប៉ែន សុ​វិជាតិ បាន​ឲ្យ​ដឹងផង​ដែរ​ថា សម្រាប់​ផ្លែស្វាយ ការនាំចេញ​ខ្លះ​ធ្វើ​ដោយផ្ទាល់ ហើយ​ការនាំចេញ​ខ្លះ​ធ្វើ​ដោយ​ប្រទេសជិតខាង​។ ការនាំចេញ​ស្វាយ​នេះ​ទៀតសោត បើ​ពេលខ្លះ​យើង​មិនអាច​នាំចេញ​ស្រស់​បាន តែ​យើង​ធ្វើជា​ដំណាប់​ស្វាយ ដើម្បី​នាំចេញ​វិញ​។ ថ្ងៃ​អនាគត​ប្រទេស​កម្ពុជា តាមរយៈ​ក្រសួងពាណិជ្ជកម្ម និង​ដៃគូ​ពាក់ព័ន្ធ នឹង​ប្រឹងប្រែង​ធ្វើការ​ចរចា​បើក​ទីផ្សារ​ថ្មីៗ និង​ពិពិធ​កម្ម​ទីផ្សារ​បន្ថែមទៀត​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន