Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ស្គាល់​ឲ្យ​ហើយ​ទៅ​! រូបសំណាក់ រង្វង់​មូល​មហាវិថី​ជំទាវ​ម៉ៅ នៅក្នុង​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ ផ្លូវ​យុទ្ធសាស្ដ្រ​ថ្មី ដែល​នឹងដាក់​ឈ្មោះថា មហាវិថី​ជំទាវ​ម៉ៅ មាន​ទីតាំងនៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជា​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ​២១១ និង​២១២ ចូលទៅ​ឆ្នេរសមុទ្រ​អូ​ត្រេះ​ក្រុងព្រះសីហនុ ឆ្លងកាត់​ខ្នងភ្នំ​ជំទាវ​ម៉ៅ (​ដែល​ពីមុន​ហៅថា ពយ​ម៉ា​ចូ​វ​)​។​

​បើតាម​មន្ត្រី​សាលាខេត្ត បាន​ថ្លែងថា គិត​មក​ត្រឹម​ដើម​សប្តាហ៍​ទី​២ ខែកុម្ភៈ​២០២០ មហាវិថី​នេះ ដែល​ស្ថាបនា​ដោយ​កងវិស្វកម្ម តេ​ជោ ហ៊ុនសែន សៀមរាប កំពុង​សម្រុក​ធ្វើតាម​បច្ចេកទេស​យ៉ាង​មមារ​ញឹក ដើម្បី​ឆាប់​រួចរាល់​តាម​គម្រោង ក្នុងនោះ​បើតាម​គំរូ​ប្លង់ នឹងមាន​រៀបចំ​លម្អ​ដោយ​រង្វង់​មូល រូបសំណាក​និង​សោ​ភ​ណ្ឌ័​ភាព ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន