Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​ពី​ការ​ពង្វាង​ចរាចរណ៍ នៅលើ​កំណាត់​មហាវិថី​សហព័ន្ធ​រុស្សី ត្រង់ចំណុច​ប្រសព្វ​ក្ដាន់​ពីរ​

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីជូនដំណឹង​ស្តីពី ការ​ពង្វាង​ចរាចរណ៍ នៅលើ​កំណាត់​មហាវិថី សហព័ន្ធ​រុស្សី ត្រង់ចំណុច​ប្រសព្វ​ក្ដាន់​ពីរ រវាង​មហាវិថី​ស៊ី​ធី​សេន​ធ័​រ (​ផ្លូវ​R6) និង​មហាវិថី​សាធារណរដ្ឋ​ឆេ​ក​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កន្លងមក​ស្ថានភាព​ចរាចរណ៍​នៅលើ​កំណាត់ មហាវិថី​សហព័ន្ធ​រុស្សី ចាប់ពី​ចំណុចប្រសព្វ ក្តាន់​ពីរ រហូតដល់​ស្តុ​ប​បេ​កា​សេ មានការ​កកស្ទះ​ខ្លាំង ដោយសារ​កំណើន​យានយន្ត​ដ៏​គំហុក ស្របតាម​ការរីកចម្រើន​របស់​ប្រទេសជាតិ ជាពិសេស​រាជធានី​ភ្នំពេញ ។​

​ដោយ​ពិនិត្យឃើញ អំពី​បញ្ហា​នេះ និង​ដើម្បី​ធានា​លំហូរ​ចរចរ ត្រង់ចំណុច​ប្រសព្វ​ក្តាន់​ពីរ រវាង និង​មហាវិថី​សា​ធា រណ​រដ្ឋ​ឆេ​ក និង​មហាវិថី​ស៊ី​ធី​សេន​ធ័​រ នៃ​ទី ក្រុង​រណប​ភ្នំពេញ ស៊ី​ធី​សែន​ធ័​រ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​ការងារ​ដូចខាងក្រោម​៖

*​ទី​១ ៖ ស្ថាបនា​ពង្រីក​កំណាត់​មហាវិថី​សហព័ន្ធ​រុស្សី​ចិញ្ចើម​ខាងជើង ចាប់ពី​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់ ដល់​ផ្លូវកែង​មហាវិថី​ស៊ី​ធី​សេន​ធ័​រ​ចូល​ទីក្រុង​ភ្នំពេញ ស៊ី​សែន​ធ័​រ (​អតីត​តំបន់​អភិវឌ្ឍន៍​បឹងកក់​) និង​ដាក់លូ​ទំហំ ១ ម៉ែត្រ ដើម្បី​រំដោះ​ទឹក​ចេញពី​ដង មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​សហព័ន្ធ​រុស្សី​។​

*​ទី​២ ៖ កែសម្រួល​ប្រព័ន្ធ​ចរាចរណ៍​ត្រង់ចំណុច​ប្រសព្វ​ក្ដាន់​ពីរ រវាង​មហាវិថី​ស៊ី​ធី​សេន​ធ័​រ (​ផ្លូវ​R6) និង មហាវិថី​សាធារណរដ្ឋ​ឆេ​ក ក្នុងនោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការកែសម្រួល សូន​ច្បារ ក្តាន់​ពីរ​មួយផ្នែក​ទៅជា​រង្វង់​មូល​ក្ដាន់​ពីរ និង​ស្ថាបនា​ផ្លូវ​ជុំវិញរ​វ​ង្វ​ង់​មូល​នេះ ដោយ​រក្សា​រូបសំណាក​ក្តាន់​ពីរ​ឲ្យ​ដដែល​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន