Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​៧​នាក់ នៅ​ខណ្ឌ​ច្បារអំពៅ​

ភ្នំពេញ​៖ យ៉ាងហោចណាស់​មនុស្ស​ចំនួន ៧​នាក់ ត្រូវបាន​ឃាត់ខ្លួន ក្នុងករណី​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់ (​ចាក់​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​) កាលពី​រសៀល​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០ ផ្ទះ​លេខ​១១១​ដេ ផ្លូវ​៣៥១ ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៧​នាក់ ដែល​ឃាត់ខ្លួន​នោះ ឈ្មោះ ម៉េង លី ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ឈ្មោះ សេង ហឿន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ឈ្មោះ ហុង ហេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ឈ្មោះ សៀវ ម៉ិ​ញ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម​, ឈ្មោះ ទុយ អឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​, ឈ្មោះ ហេង វិចិត្រ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ និង​ឈ្មោះ តាំង កំសត់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​។​

​ចំណែក​វត្ថុតាង​ដកហូត​បាន​៖ កុំព្យូទ័រ ១៦​គ្រឿង​, ទូរទស្សន៍ ១៥​គ្រឿង​, តុ​០៨, កៅអី​ជ័រ​១០, កង្ហារ​០៣, ម៉ូតូ ១០​គ្រឿង​, ក្រដាស់​ភ្នាល់​បាល់​មួយចំនួន និង​បុ​ង​ចាក់​ភ្នាល់​បាល់​មួយចំនួន និង​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ខាងលើ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ធ្វើការ​សាកសួរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...