Connect with us

ព័ត៌មានជាតិ

រថយន្តបុក​ម៉ូតូ ស្លាប់​ម្នាក់​ភ្លាមៗ នៅលើ​ផ្លូវជាតិ​លេខ​៤

Published

on

ខេត្ត​ព្រះសីហនុ​៖ យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត និង​ម៉ូតូ បាន​បុក​គ្នា​កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃ​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ តាមផ្លូវ​ជាតិ​លេខ​៤ ក្នុង​ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

បើតាម​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ភាគី​ម៉ូតូ ឈ្មោះ គាន ជន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរ​បរជាកសិករ មាន​ទីលំនៅ​ភូមិ​សំរុង​លើ ឃុំ​សំរុង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ ចំណែក​ភាគី​ខាង​រថយន្ត បាន​បើក​រត់គេច ហើយ​ភ្លាមៗ​។​

​ករណីនេះ សមត្ថកិច្ច​ជំនាញ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ភាគី​ខាង​រថយន្ត​នៅឡើយ និង​កំពុង​ស្រាវជ្រាវ​បន្ត​តាម​និតិ​វិធី​។ ដោយ​សព​ជនរងគ្រោះ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម