Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនជាតិ​២​នាក់ ករណី​កែច្នៃ និង​ប្រើប្រាស់​សារធាតុ​ញៀន​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ស៊ី អាយ​អី ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ មុខរបរ​ទេសចរណ៍ ស្នាក់នៅ​ផ្ទះជួល​លេខ​៥៨ ផ្លូវ​P៩ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ពាក់​ព​ន្ធ័​ករណី​រក្សាទុក​សារធាតុ​ផ្សំ​គីមី​កែច្នៃ និង​ប្រើប្រាស់​សារធាតុ​ញៀន នៅ​ចំណុច​តាមផ្លូវ​បេតុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​សូម​រំលឹក​ជូន​ថា កាលពី​យប់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះជួល​លេខ​៥៨ ផ្លូវ​P៩ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ខាងលើ ឈ្មោះ លី តា​យ​ឈាវ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ មុខរបរ​បើក​អ៊ី​ន​ធឺ​ណេ​ត ស្នាក់​នៅក្នុង​ផ្ទះជួល​លេខ​៥៨ ផ្លូវ​បេតុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាន់​លិខិតឆ្លងដែន​លេខ​(​បាត់​) ។​

​ក្នុងការ​ឃាត់ខ្លួន កម្លាំង​បាន​ដកហូត អាវុធខ្លី​០២​ដើម​(១-​ម៉ាក​ZORAKIM906 ពណ៌​ខ្មៅ លាយ​ទឹកប្រាក់ លេខ​០០០១៣០៧ , ២-​ម៉ា​កឡុក​អី​ទ្រី​សលេខ​PAD529 ពណ៌​ខ្មៅ , បង់​២​គ្រាប់​១៨​គ្រាប់ , សំបក​គ្រាប់​៣៥​គ្រាប់ , លិខិតឆ្លងដែន​០៤ , ម្ស៉ៅ​ស​ថ្លា ៤៨​ដប់​ជ័យ , ថ្នាំ​គ្រាប់​ពណ៌​ក្រហម ៥​គ្រាប់ , ក្រាម​ស​ថ្លា ១​កូន​ថង់​តូច , ម្ស៉ៅ​ម៉ដ្ឋ​ពណ៌​ស​១​កញ្ចប់​តូច , ម្ស៉ៅ​ពណ៌​ក្រាម​ស​ថ្លា ៣០៧​ដប​តូច ,​ថ្នាំ​គ្រាប់​ពណ៌​ទឹកក្រូច​១៥​ក្រាប់​, ម្ស៉ៅ​ពណ៌​ទឹកដោះគោ​កន្លះ​ដប​ជ័យ , ម្ស៉ៅ​ម៉ដ្ឋ​ពណ៌​ទឹកក្រូច​កន្លះ​ថង់​ធំ , ម្ស៉ៅ​ម៉ដ្ឋ​ពណ៌​ទឹកដោះគោ​១​ថង់​ធំ និង​សម្ភារៈ​មួយចំនួនទៀត ។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...