Connect with us

អន្តរជាតិ

ស្រីលង្កា៖ ការឆ្លងកូវីដ​១៩ កើនឡើងក្នុងពន្ធនាគារ អ្នកទោសបាតុកម្ម ក្លាយជាហិង្សា​ស្លាប់ជាច្រើន

Published

on

ការឆ្លងរាលដាលកូវីដ​១៩ កាន់តែកើនឡើងខ្ពស់ ​ពិសេសនៅក្នុងពន្ធនាគារ ដែលមានអ្នកទោសច្រើន​។​ អ្នកទោសបាននាំគ្នា​តវ៉ា​​នៅតាមពន្ធនាគារនានា​ ក្រោយអ្នកទោសជាច្រើនបានឆ្លងកូវីដ​១៩ ។


នៅថ្ងៃទី ៣០ខែវិច្ឆិកា មានសាច់ញាតអ្នកទោស ប្រមាណ ​៥០០នាក់ ​បានប្រមូលផ្តុំគ្នា នៅមុនពន្ធនាគារ​ស្នើឲ្យមន្ត្រីពន្ធនាគារផ្តល់ព័ត៌មាន​​ពីអ្នកទោស និង ធានាសុវត្ថិភាព​ដល់ អ្នកទោសទាំងអស់ ។
នៅថ្ងៃទី៣០ខែវិច្ឆិកា​​ មន្ត្រីស្រីលង្កា បានប្រកាសឲ្យដឹងថា មានអំពើហិង្សា​កើតឡើងនៅពន្ធនាគា Mahara បណ្តាលឲ្យអ្នកទោស ៦នាក់ស្លាប់​និង ៣៥នាក់ រងរបួស​​ ពេលប៉ូលិស​បាញ់កាំភ្លើង​បំបែកក្រុមអ្នកទោសធ្វើបាតុកម្ម។


អ្នកនាំពាក្យ ស្នងការប៉ូលិស ស្រីលង្កា​លោក​Ajith Rohana បានបញ្ជាក់ថា​អំពើហិង្សាកើតឡើង នៅថ្ងៃទី​២៩ ខែវិច្ឆិកា នៅពន្ធនាគារMahara ចម្ងាយពីទីក្រុង Colombo ១៥ គីលូម៉ែត្រនៅភាគខាងជើង​។ ​លោកបន្តទៀតថា កម្លាំងសន្តិសុខបានសម្រេចផ្ទុះអាវុធ ក្រោយពេលអ្នកទោសព្យាយាម គ្រប់គ្រងពន្ធនាគារ។ អ្នកទោសបានបំផ្លាញសម្ភារៈ ទ្រព្យាសម្បត្តិ នៅក្នុងពន្ធនាគារស្ទើតែទាំងស្រុង​។
តាមតួលេខបង្ហាញឲ្យឃើញថា មានអ្នកទោស​ជាង​១ពាន់នាក់ នៅក្នុងពន្ធនាគារចំនួន​៥ផ្សេងគ្នា​ធ្វើតេស្តរកឃើញឆ្លងកូវីដ​១៩​​ និង​២នាក់ស្លាប់ ។​ ចំណែកឆ្មាំគុក​៥០ នាក់ក៏បានឆ្លងកូវីដ​១៩ផងដែរ​៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម