Connect with us

អន្តរជាតិ

រុស្ស៊ីចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩​ដល់ពលរដ្ឋក្នុងទីក្រុងមូស្គូ

Published

on

សារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ បានផ្សាយថា រុស្ស៊ីបាន​ រុស្ស៊ីចាប់ផ្តើមចាក់វ៉ាក់សំាំងប្រឆាំងកូវីដ​១៩ ដល់ពលរដ្ឋនៅទីក្រុងមូស្គូ​ ចាប់ពីថ្ងៃនេះទៅ​។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី នៅដើមសប្ដាហ៍នេះបានប្រកាសថា ខ្លួនបានផ្ដល់ការចាក់វ៉ាក់សាំង Sputnik V សម្រាប់ការប្រើប្រាស់ស៊ីវិល ក្នុងមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅភាគខាងត្បូងទីក្រុងម៉ូស្គូ ដែលនេះគឺជាការចាប់ផ្ដើមការចាក់វ៉ាក់សាំង លើប្រជាជនក្នុងស្រុកជាលើកដំបូង។

នៅលើគេហទំព័ររបស់ខ្លួនមន្ទីរពេទ្យទីក្រុងម៉ូស្គូឈ្មោះ ដូម៉ូដេដូវ៉ូ (Domodedovo’s Central City Hospital) បានបញ្ជាក់ទៀតថា ប្រជាជនរុស្ស៊ីដែលចង់ចាក់វ៉ាក់សាំង Sputnik V ត្រូវតែចុះឈ្មោះក្នុងគេហទំព័ររដ្ឋាភិបាលជាមុនសិន ហើយត្រូវបង្ហាញលទ្ធផលធ្វើតេស្ដអវិជ្ជមាន COVID-19 និងឯកសារសម្គាល់ខ្លួនផងដែរ។
រុស្ស៊ីកាលពីថ្មីៗនេះបានប្រកាសថា វ៉ាក់សាំង Sputnik V របស់ខ្លួនមានប្រសិទ្ធភាព ៩២ភាគរយក្នុងការការពារមនុស្សពី COVID-19។ ទោះជាបែបនេះក្តី ក្រុមអ្នកជំនាញសុខាភិបាលលោកខាងលិច ភាគច្រើននៅតែមានមន្ទិលសង្ស័យ អំពីប្រសិទ្ធភាពនៃវ៉ាក់សាំងរុស្ស៊ី ដោយពួកគេចោទថា រុស្ស៊ីបានលេងផ្លូវកាត់ក្នុងការធ្វើតេស្ដ ដោយមិនបំពេញតាមស្ដង់ដារ នៃដំណាក់កាលធ្វើតេស្ដ។


គួរបញ្ជាក់ថា រុស្ស៊ីគឺជាប្រទេសដំបូងគេនៅលើពិភពលោកលោក ដែលបានកត់ឈ្មោះ បេក្ខភាពវ៉ាក់សាំងរបស់ខ្លួនជាផ្លូវការ ទៅក្នុងបញ្ចីនៃវ៉ាក់សាំងដែលមានប្រសិទ្ធភាព។ រុស្ស៊ីនៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ថ្មីៗសរុបជាង ២៦,០០០នាក់ ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ជាង ២,២៩៥,០០០នាក់ ក្នុងនោះមានស្លាប់អ្នកស្លាប់ ៣៩,៨៩៥នាក់៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម