Connect with us

បច្ចេកវិទ្យា

Apple បើក​ការស៊ើបអង្កេត ក្រោយ​ទូរស័ព្ទ iPhone12 ជួប​បញ្ហា​សេវា​

Published

on

​អាមេរិក​៖ អំឡុង​វេទិការ Forum របស់ Apple មាន​អតិថិជន និង​អ្នកប្រើប្រាស់​ជាច្រើន​បាន​បង្ហោះ​សារ​ថា ទូរស័ព្ទ iPhone 12 របស់​ពួកគេ បាន​ជួប​បញ្ហា​បាត់​សេវា​នៅពេល​ប្រើ​ប្រព័ន្ធ 5G និង 4G ជាពិសេស​គឺ​ប្រើ​ជាមួយ​ក្រុមហ៊ុន Verizon និង AT&T នេះ​បើតាម​សារព័ត៌មាន GSM Arena នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០​។​

​ទន្ទឹមគ្នានេះ ក៏មាន​អ្នក​ប្រើ​នៅតាម​បណ្ដា​ប្រទេស​ផ្សេងៗ​មួយចំនួនទៀត ក្រៅពី​សហរដ្ឋអាមេរិក​ក៏បាន​បញ្ចេញ​សារ​ដូចគ្នានេះ​ផងដែរ ដោយ​ភាគច្រើន​គឺ​បាត់​សេ​វ៉ា​តែម្តង នៅពេល​ពួកគេ​ប្រើ​ប្រព័ន្ធ 5G​។

​បើតាម​អ្នកជំនាញ​នោះ វា​ប្រហែលជា​មកពី​ការផលិត iPhone 12 របស់ Apple មិនទាន់​សមស្រប​ទៅតាម​ស្ថានការណ៍ ឬ​បរិបទ​នៃ​បច្ចេកវិទ្យា 5G ពោលគឺ​បច្ចេកវិទ្យា និង​បច្ចេកទេស​នៅ​មិនទាន់​ដំណើការ​ស៊ីគ្នា​ល្អ ។​
​យ៉ាងណាមិញ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ ក្រុមហ៊ុន Apple បាន​ឆ្លើយ​បត​ថា នៅពេលនេះ​ក្រុមហ៊ុន​អ្នកជំនាញ​កំពុងតែធ្វើការ​ស៊ើបអង្កេត និង​ស្វែងរក​មូលហេតុ​៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មីនា 2021
ព្រ សុ អា
1234567
891011121314
15161718192021
22232425262728
293031  

អត្ថបទពេញនិយម