Connect with us

Hi, what are you looking for?

អន្តរជាតិ

កាន់តែតានតឹងហើយ អ៊ីរ៉ង់ផ្តល់រង្វាន់កាត់ក្បាលលោកត្រាំ​៨០លានដុល្លារ

មេទ័ពថ្មីអ៊ីរ៉ង់ បានប្រកាសនៅក្នុងពិធីបុណ្យសពឧត្តមសេនីយ៍ Qasem Soleimani ថា ពលរដ្ឋអ៊ីរ៉ង់​៨០លាននាក់ នឹងបរិចាកប្រាក់ ម្នាក់​១ដុល្លារ​ សរុប​៨០លានដុល្លារ​ ប្រគលឲ្យអ្នកណាដែល សម្លាប់លោកត្រាំ បាន​។


សកម្មភាពខាងលើ​របស់អ៊ីរ៉ង់ កាន់តែធ្វើឲ្យតំបន់ទាំមូលក្តៅខ្លាំងឡើងៗ​ នៅក្នុងពិធីបុណ្យសព​ឧត្តមសេនីយ៍ Qasem Soleimani ត្រូវបានផ្សាយផ្ទាល់តាមកញ្ជក់ទូរទស្សន៍ ហើយ​​រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសផ្តល់រង្វាន់ជាទឹកប្រាក់​៨០លានដុល្លារ​ដល់អ្នកណា ដែលយកក្បាលលោកត្រាំបាន​។​ រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសថា​ប្រាក់រង្វាន់​ខាងលើ គឺជាការបរិច្ចាគពីពលរដ្ឋអ៊ីរ៉ង់​៨០លាននាក់។
ការប្រកាសផ្តល់រង្វាន់ខាងលើ នឹងធ្វើឲ្យស្ថានភាពកាន់តែតានតឹងថែមទៀត។ ​ឧត្តមសេនីយ៍​ Esmail Qaani ដែល​ឡើងកាន់តំណែង​ជំនួសមេទ័ពដែលអាមេរិក​សម្លាប់ បានប្រកាសថា​ នឹងបន្តសកម្មភាពបោសសម្អាតទាហានអាមេរិក ឲ្យអស់ពីតំបន់មជ្ឈិមបូព៌ា។
ជាមួយគ្នានេះដែរ អាមេរិក​បានប្រកាសដាក់ពង្រាយ ពង្រាយយន្តហោះទម្លាក់គ្រាប់​យុទ្ធសាស្ត្រ B-52 ទី៦​ទៅកាន់​មូលដ្ឋានជើងអាកាស Diego Garcia ស្ថិតនៅលើដែនកោះ​មួយ​នៅមហាសមុទ្រឥណ្ឌា ហើយដែល​គេ​គិតថា បម្រុង​នឹងកម្ទេចអ៊ីរ៉ង់នោះ ។

មន្ត្រីអាមេរិក​មួយរូប​បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន CNN កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ថា មន្ទីរបង់តាហ្គូន​អាចនឹងឆាប់ៗនេះ​បញ្ជូន​​យន្តហោះទម្លាក់គ្រាប់បែក​ធុនធ្ងន់​​ទី​៦​ទៅកាន់មូលដ្ឋានជើងអាកាស Diego Garcia, ដែនដី​របស់ចក្រភពអង់គ្លេស ហើយដែលអាច​ប្រើប្រាស់​ប្រឆាំង​អ៊ីរ៉ង់ បើសិនមានបទបញ្ជាឲ្យធ្វើដូច្នោះ ។ មូលដ្ឋាននេះ ស្ថិតនៅចម្ងាយ​ជាង៣៧០១គីឡូម៉ែត្រ ពីចុងខាងត្បូងបំផុត​របស់ប្រទេស​អ៊ីរ៉ង់ ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន