Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ធនាគារជាតិ​ថា​ ​ការបាត់បង់​ ​EBA​ ​គ្រាន់តែ​ជា​ការ​បង្កើន​ថ្លៃ​ទំនិញ​របស់​កម្ពុជា​ ​ទៅ​សហភាព​អឺរ៉ុប​

​ក្នុង​របាយការណ៍​ស្តី​ពី​វឌ្ឍនភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ​និង​វិស័យ​ធនាគារ​ឆ្នាំ២០១៩​ ​និង​ទស្សនវិស័យ​ឆ្នាំ២០២០​ ​របស់​ធនាគារជាតិ​ ​នៃ​កម្ពុជា​ ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី២​ ​ខែមករា​ ​ឆ្នាំ២០២០​ ​បាន​លើកឡើង​ថា​ ​ការ​ដក​ ​EBA​ ​ពី​កម្ពុជា​ ​គឺ​គ្រាន់តែ​អាច​បង្កើន​ថ្លៃ​ទំនិញ​នាំចេញ​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​តែប៉ុណ្ណោះ​។​

ព្រោះ​កម្ពុជា​នៅតែ​អាច​នាំចេញ​ទៅ​សហភាព​អឺរ៉ុប​ ​គ្រាន់តែ​ការ​ដាក់​ពន្ធ​ក្នុងរង្វង់​ ​០,១ភាគរយ​ ​ទៅ​ ​១២,៥ភាគរយ​ ​ទៅតាម​ប្រភេទ​ទំនិញ​ ​ហើយ​ប្រសិនបើ​តម្រូវការ​របស់​សហភាព​អឺរ៉ុប​មក​លើ​ទំនិញ​នាំចេញ​ពី​កម្ពុជា​នៅតែ​មាន​ ​នោះ​ការនាំចេញ​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​ ​ក៏​នៅតែ​មាន​កំណើន​ផង​ដែរ​ ​ជាពិសេស​ក្រោយពី​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ ​ដោយសារតែ​ទំនិញ​កម្ពុជា​នាំចេញ​ទៅ​អង់គ្លេស​មាន​ចំនួន​ ​២០ភាគរយ​ ​នៃ​ការនាំចេញ​ទៅ​សហភាព​អឺរ៉ុប​។​

​គួរ​បញ្ជាក់​ថា​ ​សហភាព​អឺរ៉ុប​នឹងអាច​សម្រេច​ដក​ ​EBA​ ​ពី​កម្ពុជា​នៅ​ខែកុម្ភៈ​ ​ឆ្នាំ២០២០​ ​ហើយ​យន្តការ​ ​នៃ​ការ​ដក​ ​EBA​ ​ពេញលេញ​នឹង​ត្រូវ​អនុវត្ត​នៅ៦ខែក្រោយ​ពី​ការសម្រេច​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន