Connect with us

Hi, what are you looking for?

អន្តរជាតិ

បើសភាអាមេរិកមិនមានវិធានការទប់ស្កាត់ លោកត្រាំអាចវាយប្រហារអ៊ីរ៉ង់​

សភាអាមេរិក មានគម្រោង កាត់បន្ថយអំណាច ប្រើប្រាស់កម្លាំងយោធា​របស់ប្រធានាធិបតីដូណាលត្រាំ ចំពោះអ៊ីរ៉ង់​ ​ក្នុងពេលតានតឹងកាន់តែខ្លាំង ​។ នៅក្នុងសប្តាហ៍នេះ​សភាអាមេរិក និងសម្រេច កាត់បន្ថយអំណាចប្រើយោធារបស់លោកត្រាំ​​ ក្នុងការដោះស្រាយ​វិវាទជាមួយអ៊ីរ៉ង់ ដោយខ្លាចលោកត្រាំ​​វាយប្រហារអ៊ីរ៉ង់ដោយខ្វះការពិចារណា​។​
សកម្មភាពខាងលើ​ កើតឡើង​ក្រោយពេល អាមេរិក​បញ្ជូនកម្លាំងអាវុធបន្ថែម ទៅកាន់អ៊ីរ៉ាក់ ក្នុងនោះមានយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ​ B-52 ។ សូមបញ្ជាក់ផងដែរថា ក្នុងពេលដែល​លោកត្រាំចូលកាន់អំណាចដឹកនាំអាមេរិក សភាក៏បានអនុម័ត ហាមប្រាមលោកត្រាំធ្វើសង្គ្រាមវាយប្រហារដោយបរមាណូ​ ប្រសិនបើសភាមិនអនុញ្ញាត​នោះទេ។​​សកម្មភាពខាងលើ​កើតឡើងដោយអ្នកនយោបាយអាមេរិក ដឹកថា លោកត្រាំ​មានចិត្តឆេវឆាវ ខ្លាច​វាយប្រហារ​ទាំងកំហឹងខ្វះពិចារណា។
ប្រធានរដ្ឋសភាអាមេរិក លោកស្រី​ Nancy Pelosi ​បានបញ្ជាក់ថា​«នៅក្នុងសប្តាហ៍នេះ​សភាអាមេរិក នឹងបោះឆ្នោត សម្រេចកាត់បន្ថយសិទ្ធិអំណាចក្នុងការប្រើប្រាស់កម្លាំងយោធា​​ របស់ប្រធានាធិបតីដូណាលត្រាំ ដើម្បីទប់ស្កាត់ការប្រើកម្លាំងយោធា ទៅលើអ៊ីរ៉ង់ដោយមិនពិចារណា។ ប្រសិនបើច្បាប់ហាមប្រាមត្រូវសភាអនុម័តនោះ លោកត្រាំនិងត្រូវឆ្លងកាត់ការយលព្រមពីសភា ជាមុន​បើចង់វាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នោះ ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន