Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជនបរទេស​វ័យ​ចំណាស់​ម្នាក់ មាន​សតិ​មិន​ប្រក្រតី ផ្អើល​ម្ចាស់ផ្ទះ​ជួយសង្គ្រោះ​

​សៀមរាប​៖ ជនបរទេស​ដែល​វ័យ​ចំណាស់​ម្នាក់ បាន​ដួល​ក្នុង​បន្ទប់​របស់ខ្លួន ដោយមាន​សតិ​វង្វេងវង្វាន់ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ និង​សមត្ថកិច្ច កាលពី​ល្ងាច​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២០ នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

​តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច ថា មាន​ភ្ញៀវ​បរទេស​ឈ្មោះ Roy Earl Buckman ភេទ​ប្រុស អាយុ​៨៤​ឆ្នាំ ជនជាតិ​អូស្ត្រាលី អន្តោប្រវេសន៍ កាន់​លិខិតឆ្លងដែន​លេខ PA7803666 ផុតកំណត់​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១ បានមក​ស្នាក់​បន្ទប់​ជួល​ខាងលើ ២​ខែ​មកហើយ ដោយ​ស្នាក់នៅ​ម្នាក់ឯង​។ លុះ​រហូតដល់​ថ្ងៃកើតហេតុ គេ​មិនឃើញ​ចេញ​ជនរងគ្រោះ​ចេញពី​បន្ទប់ ក៏​នាំគ្នា​ទៅ​មើល​តាម​បង្អួច ស្រាប់តែ​ឃើញ​ដួល​នៅលើ​ការ៉ូ មាន​សតិ​វង្វេងវង្វាន់​ផង ក៏​រាយការណ៍​មក​សមត្ថកិច្ច​តែម្តង​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន