Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា បន្ត​រកឃើញ​ពលករ​ខ្មែរ​ ១២​នាក់​ទៀត មកពី​ប្រទេស​ថៃ ឆ្លង​ជំ​ង​កូ​វីដ​១៩ និង​ជាសះស្បើយ​ម្នាក់ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​ពលករ​ខ្មែរ ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ ចំនួន​១២​នាក់​ថែមទៀត មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ខណៈ​អ្នកជំងឺ​ម្នាក់​បានជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​ពលករ​ខ្មែរ​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី ទាំង​១២​នាក់​រួមមាន​៖

* ស្ត្រីជន​ជាតិខ្មែរ អាយុ​២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ដូង ឃុំ​កម្រៀង ស្រុក​កម្រៀង ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​។​

* ស្ត្រីជន​ជាតិខ្មែរ អាយុ​២៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​។​

​សូម​កត់សម្គាល់ថា​៖ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ទាំង ០២​នាក់​ខាងលើនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។​

* ស្ត្រីជន​ជាតិខ្មែរ អាយុ ២៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០​។​

* ស្ត្រីជន​ជាតិខ្មែរ អាយុ ២៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​។​

* ស្ត្រីជន​ជាតិខ្មែរ អាយុ​៣៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​។​

* ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​។​

* ស្ត្រីជន​ជាតិខ្មែរ អាយុ ៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​។​

* ស្ត្រីជន​ជាតិខ្មែរ អាយុ ២៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​។​

* ស្ត្រីជន​ជាតិខ្មែរ អាយុ ២៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​។​

* ស្ត្រីជន​ជាតិខ្មែរ អាយុ​២៨​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​។​

* ស្ត្រីជន​ជាតិខ្មែរ អាយុ​៣១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​។​

* ស្ត្រីជន​ជាតិខ្មែរ អាយុ ៣៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​។​

​សូម​កត់សម្គាល់ថា​៖ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ទាំង​១០​នាក់​ខាងលើនេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​។​

​ដោយឡែក​សម្រាប់​ករណី​ជាសះស្បើយ​០១​នាក់ ជា​អ្នកពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា គឺ​បុរស​ជនជាតិខ្មែរ អាយុ ២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ផ្ទះជួល​ជិត​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ ជា​បុគ្គលិក​នៅ​ហាង Pedro ផ្លូវ​ព្រះសីហនុ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​សរុប​ចំនួន ៣៧៨​នាក់ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន ៣៦២​នាក់ និង​អ្នក​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន ១៦​នាក់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន