Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួង​វប្បធម៌ អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​​សារមន្ទី​រ រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈឡើងវិញ

​ភ្នំពេញ​៖ បន្ទាប់ពី​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ត្រូវ​បិទ​បញ្ចប់ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានសម្រេច​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ នូវ​ការចូល​ទស្សនា​សារមន្ទី​រ រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ​គ្រប់​ប្រភេទ​ទូទាំងប្រទេស​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យដឹងថា ការសម្រេច​បើក​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២១​តទៅ ដោយ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​យ៉ាងតិច ១.៥០​ម៉ែត្រ ពាក់​ម៉ាស​ការពារ​ជាប្រចាំ និង​អនុវត្តតាម​គោលការណ៍ ប្រតិបត្តិ​ស្តង់ដា​សុខាភិបាល (SOP) ព្រមទាំង​សេចក្តីណែនាំ​នានា របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន