Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ទេសចរ​បរទេស​ជាង ៤០​ម៉ឺន​នាក់ ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បាន​ចំណូល​ជាង​១៨​ដុល្លារ ក្នុង​ឆ្នាំ​២០២០

​ខេត្តសៀមរាប ៖ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន ស្តីពី​ស្ថិតិ​ភ្ញៀវទេសចរ​បរទេស​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ប្រចាំឆ្នាំ​២០២០ ដែល​ទទួលបាន​ពី​គ្រឹះស្ថាន​អង្គរ នៅ​ព្រឹក​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់ថា នៅ​ពេញ​មួយឆ្នាំ​២០២០ ភ្ញៀវទេសចរ​បរទេស​ចំនួន​សរុប ៤០០,៨៨៩​នាក់ បាន​ចូល​ទស្សនា​អង្គរ ដោយ​ទទួលបាន​ចំណូល​សរុប​ចំនួន ១៨,៦៥៤,៨២៨​ដុល្លារ​អាមេរិក​។​

​ដោយឡែក​សម្រាប់​ខែធ្នូ ឆ្នាំ​២០២០​នេះ គឺ​គ្រឹះស្ថាន​អង្គរ រកចំណូលបាន ៥២,៥៤៣​ដុល្លារ​អាមេរិក ពី​ការលក់​បណ្ណ​ជូន​ភ្ញៀវទេសចរ​បរទេស ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ចំនួន ១,១៦៩​នាក់ ។​

​សម្រាប់​ឆ្នាំ​២០២០​នេះដែរ គឺ​ភ្ញៀវ​បរទេស​ដែល​បានន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយ​អង្គរ គឺមាន​ការថយចុះ ៨១.៨២% បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ ។ សម្រាប់​ចំណូល​សរុប ១៨,៦៥៤,៨២៨​ដុល្លារ​អាមេរិក គឺមាន​ការថយចុះ ៨១.១៧% បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា នា​ឆ្នាំ​២០១៩​កន្លងទៅ ។​

​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​នេះ រដ្ឋាភិបាល​បាន​ឧបត្ថម្ភ​មូលនិធិ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​កម្ពុជា បាន​ចំនួន​សរុប ៨០១,៧៧៨​ដុល្លារ​អាមេរិក ពី​ចំណែក​នៃ​ការលក់​បណ្ណ​ជូន​ភ្ញៀវទេសចរ​បរទេស ចូល​ទស្សនា​រមណីយ​អង្គរ ដើម្បី​ជួយ​ក្នុង​មូលនិធិ សម្រាប់​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន