Connect with us

Hi, what are you looking for?

អន្តរជាតិ

អ៊ីស្រាអែល ចាក់វ៉ាក់សាំងជូនពលរដ្ឋបាន​១០%ហើយ

អ៊ីស្រាអែលគឺជាប្រទេស ដំបូងគេនៅលើពិភពលោកដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋច្រើនជាងគេបំផុត ស្មើនឹង​១០%នៃចំនួនពលរដ្ឋសរុប ។
រដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសថា​ ក្នុងចំណោមពលរដ្ឋ​៩,២លាននាក់ក្នុងប្រទេសនេះ មាន​១លាននាក់ហើយបានចាក់វ៉ាក់សាំង។ នោះគឺចំនួនយ៉ាងច្រើន​បើប្រៀបធៀប​និងប្រទេសផ្សេងទៀត។ អាមេរិកវិញមានពលរដ្ឋជាង​៣៣០ លាននាក់ប៉ុន្តែមកទល់ពេលនេះទើបតែចាក់បានជិត​៣លាននាក់ប៉ុណ្ណោះ។
តាមតួលេខរបស់គេហទំព័រ Worldometers បានផ្សាយថា គិតដល់ព្រឹកថ្ងៃទី​២ខែមករា ​​ពិភពលោក មានអ្នកឆ្លងកូវីដ​១៩ ដល់ទៅ 84.361.826 នាក់ និងស្លាប់ 1.834.484 ។ ជាមួយគ្នានេះដែរ​ក៏មានអ្នកព្យាបាលជាសះស្បើយកើនឡើង 59.624.587 នាក់ផងដែរ។
អាមេរិកនៅតែជាប្រទេសនាំមុខដដែលពីចំនួនអ្នកឆ្លងកូវីដ​១៩ ​ដោយមកទល់ពេលនេះមានអ្នកឆ្លងសរុប​ 20.617.346 នាក់ និងស្លាប់ 356.445 នាក់​។ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៦៦,០៤៤ នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ២,១២៩នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។


ប្រធានាធិបតីជាប់ឆ្នោតថ្មីលោក ចូ បៃដិន ដែលនឹងត្រូវស្បថឡើងកាន់តំណែងប្រធានាធិបតីអាមេរិក ជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក៏ធ្លាប់បានលើកឡើងដែរថា លោកនឹងប្រើពេល ១០០ថ្ងៃ ដើម្បីទប់ទល់ការឆ្លងរាតត្បាតវីរុសកូរ៉ូណា ក្នុងនោះមានដូចជាការតម្រូវ ឲ្យពាក់ម៉ាសទូទាំងប្រទេសជាដើម។
បច្ចុប្បន្នពលរដ្ឋអាមេរិក ជាង​២,៦លាននាក់ប៉ុណ្ណោះបានចាក់វ៉ាក់សាំងកូវីដ​១៩​ គឺតិចជាការគ្រោងទុក។ ប្រធានាធិបតីជាប់ឆ្នោតថ្មីអាំមេរិក បានជំរុញបង្កើនល្បឿននៃការចាក់វ៉ាក់សាំង ឲ្យបានឆាប់បំផុត​។


ជាមួយគ្នានេះប្រេសជុំវិញពិភពលោកបានបង្កើនល្បឿននៃការចាក់វ៉ាក់សាំង ​ដោយមកទល់ពេលនេះមានក្រុមហ៊ុនវ៉ាក់សាំងជាច្រើន​បានអនុម័តឲ្យប្រើប្រាស់ ។ ដូច្នេះការផ្គត់ផ្គង់វ៉ាក់សំាងនឹងធ្វើឡើងបានលឿន បំពេញតម្រូវការចាក់វ៉ាក់សាំងទាន់ពេលវេលា ដើម្បីបញ្ចប់ កូវីដ​១៩​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន