Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ស្រ្តីពលករខ្មែរ២នាក់ទើបមកពីថៃ ត្រូវ​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩

តាមប្រកាស​របស់​ក្រសួងសុខាភិបាលនៅព្រឹក​ថ្ងៃទី៣ ខែមករា ឆ្នាំ​២០២១ បានបញ្ជាក់ថា គេ​បាន​រកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ចំនួន០២នាក់បន្ថែមទៀត មានឆ្លងវីរុសកូវីដ១៩ ។

អ្នកឆ្លងថ្មីទាំង២នាក់នោះ ម្នាក់ជា​ស្ត្រីជនជាតិខ្មែរ អាយុ២៨ឆ្នាំ ស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ អាយុ២៤ឆ្នាំ ស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។

បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៨១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១៩នាក់៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន