Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឃាត់ខ្លួនពលករខ្មែរ១៥នាក់ ឆ្លងដែនចូលប្រទេសដោយខុសច្បាប់

កោះកុង ៖ កាលពីវេលាម៉ោង​ប្រមាណ៩យប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បាន​ឃាត់ខ្លួនពលករចំនួន១៥នាក់ ដែលឆ្លង​ដែនខុស​ច្បាប់។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ១៥នាក់នេះ មាន ១-ឈ្មោះ គង់ ហីន ភេទប្រុស អាយុ ២២ឆ្នាំ, ២-ឈ្មោះ ហេង សុភៀន ប្រុស អាយុ ៤៨ឆ្នាំ, ៣-ឈ្មោះ ហេង សៀវម៉េង ប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិចុងជាច ឃុំចុងជាច ស្រុករមៀកថ្មី ខេត្ត ត្បូងឃ្មុំ, ៤-ឈ្មោះ ស៊ីន អ៊ូច ភេទស្រី អាយុ ៤៨ឆ្នាំ, ៥-ឈ្មោះ ឆាន សា ភេទប្រុស អាយុ ៤៨ ឆ្នាំ, ៦-ឈ្មោះ សូរីយា សា អាយុ ០៩ឆ្នាំ នៅភូមិដើមចង្រ្កាន ឃុំចក ស្រុកអូរាំឪ ខេត្តត្បូងឃ្មុំ, ៧-ឈ្មោះ អ៊ូ ឈ្នៀង ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិព្រៃទទឹង ឃុំអង្គសុភី ស្រុក កំពង់ត្រាច ខេត្តកំពត, ៨-ឈ្មោះ ម៉េង លាន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិទួលដង្កោ ឃុំជ្រៃវៀន ស្រុកព្រៃឈ ខេត្តកំព់ងចាម, ៩-ឈ្មោះ ជៀង វុធទុំ ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិទ្រឡើក ឃុំអង្គទ្រេត ស្រុកព្រៃវែង ខេត្តព្រៃវែង, ១០-ឈ្មោះ ប៊ុន ចិត្រា ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយដង្គំ ឃុំស្វាយដង្គំ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង, ១១-ឈ្មោះ សុងបទ្រី ភេទប្រុស អាយុ ៥១ឆ្នាំ, ១២-ឈ្មោះ សំចន្ថា ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិស្មាច់មានជ័យ ឃុំស្ទឹងវែង ស្រុកទងទុង ខេត្តកោះកុង, ១៣-ឈ្មោះ ចាន់ ថន ភេទស្រី អាយុ ២១ឆ្នាំ, ១៤-ឈ្មោះ ស្រី អូន ភេទស្រី អាយុ ៣៣ឆ្នាំ, ១៥-ឈ្មោះ ឈិន កាក់ ភេទស្រី អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិដើមចង្រ្កាន ឃុំចក ស្រុកអូរាំឪ ខេត្តត្បូងឃ្មុំ និងបានធ្វើការសាកសួរ អប់រំណែនាំ រួចប្រគល់ជូនមន្រ្តីចត្តាឡីស័ក ប្រចាំមាត់ច្រក ដើម្បីអនុវត្តនិតិវិធីបន្ត នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន