Connect with us

Hi, what are you looking for?

អន្តរជាតិ

មាន៣០ប្រទេសហើយបានដំណើរការចាក់វ៉ាក់សាំងកូវីដ​១៩ជូនពលរដ្ឋ

គិតមកដល់ថ្ងៃទី​២ខែមករាឆ្នាំ​២០២១ មានប្រទេសជុំវិញពិភពលោក ចំនួន​​៣០​ប្រទេសបានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ហើយពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំង មានជាង​១២លាននាក់ ប៉ុណ្ណោះ ។ នេះជាចំនួនតិចតួចបំផុត បើប្រៀបធៀបធៀបនិងអ្នកឆ្លងកូវីដ​១៩ ជិត ៨៥លានាក់។
តាមសារព័ត៌មាន Bloomberg បានផ្សាយថា​ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​១៩ ប្រសិទ្ធភាពបំផុតពិភពលោកត្រូវតែផលិតវ៉ាក់សាំងរាស់ពាន់លានដូស បន្ថែមទៀតទើបគ្រប់គ្រាន់។ ​ដើម្បីផលិតបានចំនួនច្រើនគឺត្រូវចំណាយពេលយ៉ាងយូទៀត។ ចំណែកការឆ្លងរាលដាលកូវីដ​១៩ នៅតែបន្តឆ្លងយ៉ាងលឿនបំផុត។
បច្ចុប្បន្ន អាមេរិក បានបង្កើនការចែកចាយ វ៉ាក់សាំងប្រឆាំងកូវីដ​១៩​របស់ក្រុមហ៊ុន Moderna និង Pfizer – BioNTech ។ អាមេរិក មានគោលដៅ​ចែកចាយឲ្យបាន​២០លានដូសនៅក្នុងខែមករាឆ្នាំ​២០២១នេះ។


វ៉ាក់សាំងរបស់ក្រុមហ៊ុន​Pfizer-BioNTech បានចែកចាយនិងប្រើប្រាស់នៅ តំបន់អាមេរិក អឺរ៉ុប និង មជ្ឈិមបូព៌ា​ ហើយមានប្រទេសជាង​៣០​ហើយបានចាក់វ៉ាក់សាំង​។
ចំណែកវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និង Oxford​ត្រូវបានអង់គ្លេសអនុម័ត ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ​២០២០ ដែលជាការរួមចំណែកក្នុងការបង្កើតផលិតវ៉ាក់សាំងឲ្យបានទាន់ពេលវេលា​។


ចំណែកនៅក្នុងប្រទេសចិនវិញ ក្រុមហ៊ុនផលិតវ៉ាក់សាំង​Sinopharm ក៏ទទួលបានការងនុម័តឲ្យប្រើប្រាស់ ហើយក្រុមហ៊ុននេះមានគោលដៅ​ ចាក់ជូនពលរដ្ឋ យ៉ាងតិច​៥០ លាននាក់នៅដើមខែកុម្ភៈឆ្នាំ​២០២១។
បច្ចុប្បន្ននោឡើពិភពលោកទើបតែមានវ៉ាក់សាំង ចំនួន​៧ប្រភេទប៉ុណ្ណោះដែលបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ​ ​ដែលមានក្រុមហ៊ុនមកពីអាមេរិក អាល្លឺម៉ង់ អង់គ្លេស ចិន និងរុស្ស៊ី ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន