Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រថយន្តបុក​ម៉ូតូ​អូស​ជាង​១​ពាន់​ម៉ែត្រ ឆេះ​រថយន្ត និង​ស្លាប់​មនុស្ស ២​នាក់ នៅ​ស្រុក​ព្រះស្តេច

​ខេត្តព្រៃវែង​៖ មនុស្ស​ចំនួន ២​នាក់ បាន​ស្លាប់ ខណៈ​ជិះ​ម៉ូតូ ត្រូវ​រថយន្តបុក​អូស​ក្រោម​រថយន្ត​ជាង ១០០០​ម៉ែត្រ កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ត្នោត​ច្រុះ ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។​

​តាម​របាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ បង្កឡើង​ដោយ​រថយន្ត​១​គ្រឿង ម៉ាក​ជាំ​ង​ឡុង ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ​3E.30926 បើក​ពី​ទិសខាងកើត​មក​លិច មកដល់​ចំណុច​ខាងលើ បាន​បុក​ពីក្រោយ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1Cx.2400 អូស ១៦០០​ម៉ែត្រ បណ្តាល​ឆេះ​រថយន្ត និង​មាន​មនុស្ស​ស្លាប់​តែម្តង​។​

​អ្នកបើកបរ​រថយន្ត​បង្ក ឈ្មោះ មី សំបូរ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​កំ​ប៉ូវ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​។ រីឯ​ភាគី​ម៉ូតូ​ឈ្មោះ ផុន ច​ន្ធូ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ (​ស្លាប់​) នៅ​ភូមិ​ពោធិ៍​វង្ស ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​ឌុប​ឈ្មោះ ឆេង ស្រី​ពេជ្រ ភេទ​ស្រី អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា (​ស្លាប់​)​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់​រថយន្ត ចំណែក​សាកសព​ជនរងគ្រោះ​ទាំង ២​នាក់ បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន