Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ចាប់បានតៃកុងឡាន RX300 ដឹកខ្មាន់កាំភ្លើងបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញហើយ

ជនសង្ស័យម្នាក់ ក្នុងករណីបាញ់សម្លាប់នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ ត្រូវបានចាប់ខ្លួនហើយ កាលពីរសៀល​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិអូរតាគាំ ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ជនសង្ស័យត្រូវ​បាន​បញ្ជាក់ថា ឈ្មោះ កែ ចាន់មាន ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិអន្លង់វិល ឃុំអន្សារ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

សូម​បញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ ១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ មាន​ករណីបាញ់ប្រហារ​មួយ​បាន​កើត​ឡើងនៅតាមបណ្តោយមហាវិថីសហពន្ធរុស្សុី​ ត្រង់មុខប្រលានយន្តហោះអន្តរជាតិ ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ ក្រោយ​ពី​កើត​មាន​គ្រោះថ្នាក់ចរាចរណ៍ រវាង​រថយន្ត RX300 និង​រថយន្ត Ford Raptor ។

តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា​ ជនរងគ្រោះ រ៉េត សុីណែត ជានាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ បានបេីករថយន្តម៉ាក FORD Raptor ពណ៍​ ស ពាក់ស្លាកលេខភ្នំពេញ 2BD 3738 បេីកបរតាមមហាវិថីហសព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីកេីតទៅលិច​ ខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តឡិចស៊ី​ RX 300 មួយគ្រឿង ពណ៌ខ្មៅ ស្លាកលេខ សៀមរាប2A-4546 បានបេីកមកបុកគូទបណ្តាលឲ្យរងការខូចខាតបន្តិច បន្ទាប់មកភាគីទាំងសងខាងបានឈប់ដេីម្បីចរចារគ្នាដោយភាគីខាងត្រូវរងគ្រោះបានសម្រួលដោយគ្រាប់តែឲ្យភាគីបង្កយករថយន្តទៅជួសជុលដេីម្បីបញ្ចប់រឿង។

ស្រាប់តែម្ចាស់រថយន្តបង្កឡេីងទៅលេីរថយន្តចំណែកបក្សពួក២នាក់ទៀតបានដកកាំភ្លេីងបាញ់ប្រហារទៅលេីជនរងគ្រោះចំនួន៩គ្រាប់បណ្តាលឲ្យចំជនរងគ្រោះ៣គ្រាប់​ ទី១​ ចំក្បាល​ ២គ្រាប់ទៀតចំដេីមទ្រូងនិងពោះ​ បន្ទាប់ពីបាញ់ប្រហាររួចក្រុមជនបង្កបានបេីករថយន្តគេចខ្លួនបាត់ទៅ។

តែបើ​តាមចម្លើយសារភាពរបស់ជនសង្ស័យដែលជាតៃកុងឡាន RX300 ថា កាលពីយប់ថ្ងៃ ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ទាំងស្រវឹង ហើយបើកបរថយន្ត RX 300 ខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូល ហើយបានជ្រុលទៅបុកគូទរថយន្តលោក រ៉េត សុីណែត ពីក្រោយ បន្ទាប់មកលោករ៉េត សុីណែត បានបើករថយន្ត កាក់រថយន្តខ្លួន និងបានយកអាវុធខ្លីភ្ជង់ខ្លួន ក្នុងគោលបំណងឲ្យអែបកៀន និងបានប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបឈ្មោះ រ៉េន មានខឹងសម្បារ ហើយប្រាប់ ឈ្មោះ កែ ចាន់មាន ដែលជាតៃកុងឡានឲ្យនៅស្ងៀម ចាំធ្វើតែតាមឈ្មោះ រ៉េន ប្រាប់បានហើយ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន