Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​ព្រះសីហនុ នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ ៣៥៧​គ្រួសារ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់

​ខេត្ត​ព្រះសីហនុ​៖ ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០១ ឯកឧត្តម ជាម ហ៊ីម អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ និង​អ្នកស្ម័គ្រចិត្ត​សាខា​កាកបាទក្រហម​ស្រុក​ព្រៃនប់ សរុប​ចំនួន ៣៥៧​គ្រួសារ ក្នុង​បរិវេណ​វត្ត​ទឹកល្អក់ ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។


លោក ស កក្កដា អភិបាលស្រុក​ព្រៃនប់ បាន​រាយការណ៍​ពី​សកម្មភាព​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​៣​ឃុំ ក្នុងនោះ​មាន ឃុំ​ជើងគោ ១​ខ្នង​ផ្ទះ ឃុំ​ទឹកល្អក់ ៧០​ខ្នង​ផ្ទះ និង​ឃុំ​ទឹកថ្លា ១៥២​ខ្នង​ផ្ទះ​។ ដោយសារតែ​តំបន់​នេះ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ តែងតែ​ទទួលរង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ជា​រៀងរាល់ឆ្នាំ គ្រាន់តែ​រងគ្រោះ​តិច ឬ​ច្រើន​តាម​ស្ថានភាព​អាកាសធាតុ​។

​ឯកឧត្តម គួច ចំរើន បាន​ចូលរួម​រំលែក​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​ចុងខែ​ធ្នូ និង​ដើមខែ​មករា ២០២១​នេះ ព្រមទាំង​បាន​ពាំនាំ​ការសាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា និង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្ត​ព្រះសីហនុ ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដោយ​មិនមាន​ប្រកាន់​វណ្ណ​: ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ ធ្វើយ៉ាងណា​ជួយ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។

​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ខ្យល់​កន្ត្រាក់ ២២៣​គ្រួសារ មកពី​៣​ឃុំ និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​ស្រុក​ព្រៃនប់ ចំនួន ១៣៣​នាក់ សរុប ៣៥៧​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ៣០​គីឡូក្រាម មី ១​កេស ត្រីខកំប៉ុង ១​យួរ ទឹកត្រី ០១​យួរ តង់​មួយ កន្ទេល​០១ ទឹក​សិទ្ធ ០១​កេស ឃិត​មួយកញ្ចប់ (​ក្រមា​១ មុង​១ ភួយ​១ សារុង​១) និង​ថវិកា ៥០,០០០​រៀល ដោយឡែក​ក្រុម​អ្នកស្ម័គ្រចិត្ត​កាកបាទ ក្រហម ១៣៣​មិនបាន​ទទួល​តង់​ទេ ៕

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន