Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា នឹង​ចុះ​ត្រជាក់​ខ្លាំង ចាប់ពី​ថ្ងៃទី​៩-១២ ខែមករា

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​០៦ ដល់ ១២ ខែមករា ឆ្នាំ​២០២១​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ៦-៨ ខែមករា ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​ឦសាន​ជា​មធ្យម ហើយ​នៅ​ថ្ងៃទី​៩-១២ ខែមករា ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​ឦសាន​ខ្លាំង​។​

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​ចាប់ពី​ថ្ងៃទី​៩-១៤ ខែមករា ធាតុអាកាស​នឹង​ចុះ​ត្រជាក់​ខ្លាំង ៖

១-​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២៣ °C
– សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៤ °C
– នៅ​ថ្ងៃទី​៩-១២ ខែមករា សីតុណ្ហភាព​អប្បបរមា មាន​ពី ១៥-១៧ °C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ២៤-២៧ °C​។​

២-​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២១ °C
– សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣៣ °C
– នៅ​ថ្ងៃទី​៩-១២ ខែមករា សីតុណ្ហភាព​អប្បបរមា មាន​ពី ១២-១៤ °C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ២៣-២៦ °C ជាមួយ​ខ្យល់​ខ្លាំង​។​

៣-​តំបន់​មាត់សមុទ្រ ៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៥ °C
– សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣២ °C
– នៅ​ថ្ងៃទី​៩-១២ ខែមករា សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២១ °C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ២៥-២៨ °C ជាមួយ​ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ នៅ​ថ្ងៃទី​១២ ខែមករា​។​

​ក្រសួង​អំពាវនាវ ដល់​ប្រជាពលរដ្ឋ និង​ជាពិសេស​វិ​រៈកង​ទ័ព និង​កងកម្លាំង​នគរបាល រស់នៅ និង​ឈរជើង​នៅ តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន សូម​បង្កើន​ការយកចិត្តទុកដាក់ ថែរក្សា សុខភាព​ចំពោះ​ធាតុអាកាស​ចុះ​ត្រជាក់​ខ្លាំង​នេះ ។ ដោយឡែក ប្រជា​នេសាទ​និង អ្នកដំណើរ​សមុទ្រ​សូម​ប្រុងប្រយ័ត្ន​ចំពោះ​ខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន