Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

យុវតីម្នាក់​ត្រូវ​គេ​ចាក់សម្លាប់​ក្នុងបន្ទប់ជួល នៅ​ក្រុង​តាខ្មៅ

យុវតី​ដែលមាន​អាយុ​ប្រមាណ១៧ឆ្នាំ​ម្នាក់ ត្រូវ​បាន​ជនសង្ស័យ​ចាក់ចំនួន៧កំបិត បណ្តាល​ឲ្យ​ស្លាប់នៅ​ក្នុង​បន្ទប់ជួល​ក្នុង​ភូមិ​ព្រែក​ហូរកើត សង្កាត់​ព្រែកហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល នៅព្រឹក​ព្រលឹម​ថ្ងៃទី៥ ខែមករា ឆ្នាំ​២០២១នេះ។

ជនរងគ្រោះត្រូវ​បាន​បញ្ជាក់ថា មានឈ្មោះ ផេង បញ្ញា អាយុ១៨ឆ្នាំ ជាសិស្ស​ថ្នាក់ទី១១ បានមក​ជួល​បន្ទប់ស្នាក់​នៅ​ជាមួយ​ឱពុកម្តាយ។

ករណីនេះ សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ ដើម្បី​កំណត់​មុខ​សញ្ញាជនសង្ស័យ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន