Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

គ្រោះថ្នាក់​ចរាចរណ៍​! សម្លាប់​មនុស្ស ៣​នាក់ និង​បង្ក​ឲ្យ​របួស ៨​នាក់ កាលពី​ម្សិលមិញ​

​ភ្នំពេញ​៖ យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៨​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ និង​របួសធ្ងន់​ស្រាល​៨​នាក់​។​

​របាយការណ៍​បញ្ជាក់ថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​៖ ល្បឿន​, ប្រជែង​, មិន​គោរព​សិទ្ធ និង​បត់​មិន​ប្រយ័ត្ន​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន