Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា ក្នុង​ឆ្នាំ​២០២០ នាំចេញ​ផល​នេសាទ​បាន​ជាង ៣.៥០០​តោន ស្មើនឹង ៨​លាន​ដុល្លារ​អាមេរិក​

ភ្នំពេញ​៖ ការនាំចេញ​ផលិតកម្ម​ជលផល​របស់​កម្ពុជា នៅ​ឆ្នាំ ២០២០ សម្រេចបាន​ក្នុង​បរិមាណ​សរុប ៣៥៩០​តោន ក្នុងតម្លៃ​ទឹកប្រាក់​ជាង ៨​លាន​ដុល្លារ​អាមេរិក ខណៈ​ទិន្នផល​ត្រី​ទឹកសាប​ធម្មជាតិ​នៅ​ឆ្នាំ​ដដែល​នេះ ត្រូវបាន​ប៉ាន់ប្រមាណ​ថា ធ្លាក់ចុះ​ក្នុង​រង្វង់ ១៣​ភាគរយ​។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​យោងតាម​ទិន្នន័យ​នេះ បាន​ឲ្យ​ដឹង​ទៀតថា នៅ​ឆ្នាំ​២០២០ ផលិតផល​ជលផល​សរុប​មាន​ចំនួន ៩៣​ម៉ឺន​តោន ក្នុងនោះ ផលិតផល​ទឹកសាប មាន​ចំនួន ៤១​ម៉ឺន​តោន​, ផលិតផល​សមុទ្រ មាន​ចំនួន ១២​ម៉ឺន​តោន និង​ផលិតផល​វារីវប្បកម្ម​ចំនួន ៤០​ម៉ឺន​តោន​។ ជាមួយគ្នានេះ​តម្លៃ​ប៉ាន់ស្មាន​សរុប​នៃ​ផល​ជលផល​ទឹកសាប និង​សមុទ្រ មាន​ចំនួន​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក និង​ផលិតផល​វារីវប្បកម្ម ចំនួន​ជាង ៨០០​លាន​ដុល្លារ​អាមេរិក​។​

​សូមជម្រាបថា ប្រទេស​កម្ពុជា ភាគច្រើន​ត្រូវបាន​នាំចេញ​ផលិតផល​នេសាទ​ទៅកាន់​ប្រទេសជិតខាង ដូចជា វៀតណាម និង​ថៃ បន្ទាប់មក​សិង្ហ​បុរី ជប៉ុន កូរ៉េ និង​ចិន​ជាដើម​៕​

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន