Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ចាប់បានហើយ ជនសង្ស័យជាឃាតកចាក់សម្លាប់យុវតី​ម្នាក់​នៅក្រុង​តាខ្មៅ​កាលពីព្រឹកមិញ

ជនសង្ស័យ​ជា​ឃាតកដែលបាន​ចាក់សម្លាប់​ក្មេង​ស្រីម្នាក់​នៅ​ក្នុង​បន្ទប់ផ្ទះជួល​នៅ​ក្រុងតាខ្មៅ​ចំនួន៧កាំបិត​កាលពីព្រឹកមិញ ត្រូវសមត្ថកិច្ច​ចាប់ខ្លួន​ នៅពេល​ជនសង្ស័យ​​ធ្វេីជាមកឈរមេីលសាកសព​។

ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​​បានសម្លាប់​នាងបំបិទ​មាត់​ដេីម្បី​លាក់បាំង​ ករណី​រំលោភ​នាង​កាល​ពី​សប្ដាហ៍​មុន​។

ជនសង្ស័យត្រូវ​បញ្ជាក់ថា មានឈ្មោះ ទូច សជាតិ ហៅអាដំរីអាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។

សូមបញ្ជាក់ថា នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ មានអំពើឃាតកម្មមួយបានកើតឡើងនៅភូមិ-សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជនដៃដល់បានយកកាំបិត។ ចាក់ជាច្រើនកន្លែងនៅលើដើមទ្រូងនិងពោះជនរងគ្រោះ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន