Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​៖ យើងខ្ញុំ​ចង់ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ចំណូល​ខ្ពស់ មាន​ជីវភាព​ធូរធារ និង​ចូលរួម​កាន់តែ​សកម្ម​ក្នុងការ​ការពារ​ធនធាន​ធម្មជាតិ​

​ខេត្តព្រះវិហារ​៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ចូលរួម​វេទិកាសាធារណៈ ពិភាក្សា​លើ​ករណី​ប្រជាជន​កាន់កាប់​អាស្រ័យ​ផល​ក្នុង​ដែន​ជំរក​សត្វព្រៃ «​ភ្នំ​ត្នោត​-​ភ្នំ​ពក​» ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ដែល​រៀបចំឡើង​នៅ​ទីចាត់ការ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ភូមិ​អូ​ពោធិ៍ ឃុំ​រមណីយ៍ ស្រុក​រវៀង ខេត្តព្រះវិហារ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន ឯកឧត្តម​សមាជិក​គណៈកម្មាការ​ទី​៣​នៃ​ព្រឹទ្ធសភា និង​រដ្ឋសភា អាជ្ញាធរខេត្ត​ព្រះវិហារ និង​ខេត្តសៀមរាប មន្ទីរ​ពាក់ព័ន្ធ កងកម្លាំង​ទាំងបី​។

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន បាន​ណែនាំ និង​ពន្យល់​បកស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ សូមកុំ​បន្ត​មានទំនាស់​ដីធ្លី កើតឡើង​បន្តទៀត គឺ​ត្រូវ​ចូលរួម​ការពារ និង​អភិរក្ស​ព្រៃឈើ សត្វព្រៃ​ដែលមាន​នៅក្នុង​តំបន់​នោះ​ទាំងអស់គ្នា​។

ជាមួយគ្នា​ ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជំរុញឱ្យមាន​ការកំណត់​ព្រំប្រទល់​តំបន់​ដែនជម្រកសត្វព្រៃ​ឱ្យបាន​លឿន ពង្រឹង​ការអប់រំ​ប្រជាពលរដ្ឋ លើកទឹកចិត្ត​ឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​បាន​រៀនសូត្រ​ទាំងអស់គ្នា​និង​ស្នើ​ឱ្យដាំ​ដើមឈើ​ដែល​ឆាប់​បាន​ទទួលផល ដូចជា​ដំណាំ​អាកាស្យា​ជាដើម​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...