Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

គណៈរដ្ឋមន្រ្តី សម្រេច​និរាករណ៍ ការ​ផ្តល់​ដី​បឹងតាមោក​១៥ហិកតា សម្រាប់សង់អគារក្រសួងអភិវឌ្ឍន៍ជនបទ និង​និរាករណ៍ការ​ដោះ​ដូរ​ទីតាំង​រដ្ឋមួយ​ចំនួន

យោង​តាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្រ្តី ចុះ​ថ្ងៃទី៤ ខែមករា ឆ្នាំ​២០២១ ដែល​បានធ្លាក់​មក​ដល់ដៃអ្នក​សារ​ព័ត៌មាន​នៅថ្ងៃនេះ បាន​សម្រេចធ្វើការ​និរាករណ៍ ចំពោះ​ការ​ផ្តល់ដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំ១៥ហិកតា ស្ថិត​នៅ​ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់សាងសង់​អគារ​ទីស្តីការ​ក្រសួង​អភិវឌ្ឍន៍ជនបទ។

ជាមួយ​គ្នា​នេះ ទីស្តីការគណៈរដ្ឋមន្រ្តី ក៏​បាន​និរាករណ៍ ការ​កាត់ដីបឹងតាមោក ទំហំ១៥ហិកតា ដែលផ្តល់សម្រាប់​ការ​សាងសង់​អគារ​គណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះមហន្ត​រាយ, គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​អគារ​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្រ្គោះជនពិការ​ដោយ​សារ​មីន ផងដែរ ព្រមទាំង​​ធ្វើ​ការ​និរាករណ៍ ការ​ដោះដូរ​ទីតាំងអគារ​ទីស្តីការ​ក្រសួងអភិវឌ្ឍន៍​ជនបទ និង​ដីជាង ១៥ហិកតា របស់​ក្រសួង​នេះ ជាមួយ​ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក ទៀតផង។

ខាងក្រោមនេះ គឺជា​លិខិតនិរាករណ៍៖

Advertisement

Facebook

អ្វីដែល​គេកំពុងអាន