Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជនសង្ស័យ​បាញ់​សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានរត់ទៅដល់ខេត្តរតនគិរីហើយ

តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យដឹងថា ជនសង្ស័យ​ដែលបាន​បាញ់​សម្លាប់​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌកម្រិត​ស្រាល​រាជធានីភ្នំពេញ ព្រោះ​រឿង​គ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០២០កន្លងទៅថ្មីៗនេះ បានរត់កាត់ព្រៃមក​ដល់​ខេត្ត​រតនគិរី ក្រោយ​កាលពីថ្ងៃម្សិលមិញ ជនសង្ស័យ​បាន​បុក​បារ៉ាស់​សមត្ថកិច្ច​នៅ​ស្រុក​កោះញ៉ែក ខេត្ត​មណ្ឌល​គិរី រួច​បានរត់ចូលព្រៃ។

ប្រភពសមត្ថកិច្ច​ថា ក្រោយ​ពីរត់​ចូលព្រៃ​នៅស្រុកកោះញ៉ែក ខេត្ត​មណ្ឌល​គិរី​រួច​មក នៅព្រឹកមិញ​នេះ ជនសង្ស័យ​បាន​ជិះ​រថយន្ត​ដឹកដូង​មួយ​គ្រឿង ចូល​មកស្រុក​លំផាត់ ខេត្ត​រតនគិរី តាម​ផ្លូវ​លំមួយ​ខ្សែ​ឆ្ពោះ​ទៅស្រុក​បរកែវ ប៉ុន្តែជនសង្ស័យ​ដឹងខ្លួន​មុន ក៏​បាន​លោត​ចុះ​នៅពាក់​កណ្តាល​ផ្លូវ​ត្រង់ចំណុច​ឃុំ​សេដា ស្រុក​លំផាត់ ខេត្តរតនគិរី។

យ៉ាងណាក៏ដោយ ពេលនេះ សមត្ថកិច្ចទាំង២ស្រុកកំពុងតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យហើយ។

គួរ​រំលឹកដែរថា កាលពីថ្ងៃម្សិលមិញ ជនសង្ស័យត្រូវ​បាន​គេ​រកប្រទះ​ឃើញរត់គេចខ្លួនមកដល់ស្រុកកោះញែកខេត្តមណ្ឌលគិរី ហើយពេលនោះ សមត្ថកិច្ច​បានដាក់បារ៉ាស់តាមផ្លូវ តែជនសង្ស័យ​បានបើកបុកបារ៉ាសសមត្ថកិច្ចនៅស្រុកកោះញែក រួច​បើក​រត់​ប្រមាណ១គីឡូម៉ែត្រ ហើយ​ក៏​ឈប់ចុះគេចខ្លួនទៅ​ក្នុងព្រៃ ដោយ​ទុកប្រពន្ធ​និងកូននៅក្នុងរថយន្ត៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...