Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តសៀមរាប ទុក​រយៈពេល​១៥​ថ្ងៃ ឲ្យ​ពលរដ្ឋ​រុះរើ​សំណង់​ចេញ​លើដី​ចំណីផ្លូវ

ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១ ម្សិលមិញ រដ្ឋបាល​ខេត្តសៀមរាប បានចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​ការអនុវត្ត​គម្រោង​ជួសជុល និង​កែលម្អ​ផ្លូវ​ស៊ី​វុត្ថា ចាប់ពី​ផ្លូវជាតិ​លេខ​៦ ចំណុច​ស្តុ​ប​សណ្ឋាគារ​សុខា​អង្គរ ដល់​រង្វង់​មូល​នាគ​បាញ់​ទឹក និង​ផ្លូវ​លេខ​២៦៧ ចាប់ពី​ចំណុច​ផ្លូវ​វាង​ក្រុង ដល់​ស្ថានីយ​បូម​វត្ត​ចក ដែល​អនុវត្ត​ដោយ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន ក្រោម​ជំនួយ​ឥណទាន របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាពេល​ខាងមុខនេះ ខណៈ​កន្លងមក ខ្សែ​ផ្លូវ​ទាំងពីរ​នេះ ក្រុមការងារ​ជំនាញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​វាស់វែង តាម​ការសម្រេច នៃ​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ (LMAP) ដែល​បាន​ចុះបញ្ជី​ដីធ្លី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រួចហើយ ។​

​សេចក្ដីជូនដំណឹង បានបញ្ជាក់​ទៀតថា ដើម្បីឱ្យ​ការអនុវត្ត​គម្រោង​ជួសជុល និង​កែលម្អ​ផ្លូវ​ទាំងពីរ​ខ្សែ​ខាងលើនេះ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​សម្រេចបាន​ស្របតាម​ផែនការ​ដែល​បានគ្រោង​ទុក សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ជា​ម្ចាស់​ទីតាំង​អាជីវកម្ម លំនៅដ្ឋាន​នៅ​អម​សងខាង​ផ្លូវ ចូលរួម​សហការ​រុះរើ​សំណង់ សម្ភារ និង​ទ្រព្យសម្បត្តិ​ផ្សេងៗ ទៀត​ដែល​នៅ​លើដី​ចំណីផ្លូវ ដោយ​ខ្លួនឯង​ក្នុង​រយៈពេល ១៥​ថ្ងៃ ជា​កំហិត គិត​ចាប់​ពីថ្ងៃ​ចេញ​សេចក្តី​ជូន ដំណឹង​នេះ ហើយ​ក្នុងករណី​ពុំបាន​រុះរើ​តាម​ការកំណត់ រដ្ឋបាលខេត្ត នឹង​ចាត់វិធានការ​រុះរើ​តាម​នីតិវិធី និង​ច្បាប់​ជា​ធរមាន ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត និង​បាត់បង់​ទ្រព្យសម្បត្តិ​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ​ឡើយ ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន