Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឯកឧត្តម វេ​ង សាខុន ចុះ​ពិនិត្យ​រោងចក្រ​ផលិត​ចំណី​សត្វ AGRI-MASTER នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល​

​ខេត្តកណ្តាល​៖ លោក ជា សយ នាយក​ក្រុមហ៊ុន បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាបថា កន្លងមក​ក្រុមហ៊ុន​ផលិត​តែ​ចំណី​ជ្រូក មាន់ ទា និង​គោ​តែប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​វិស័យ​វារីវប្បកម្ម​មានកា​រីក​ចម្រើន ក្រុមហ៊ុន​បានសម្រេច​ចិត្ត​បង្កើន​ការវិនិយោគ​ដោយ​ពង្រីក​ខ្សែ​ច្រវាក់​ផលិតកម្ម​ទៅ​ផលិត​ចំណី​ត្រី​ថែមទៀត​។

​បច្ចុប្បន្ន ក្រុមហ៊ុន​អាច​ផលិត​ចំណី​ត្រី​បាន ៦០០​តោន​/​ខែ ហើយ​ចំពោះ​ចំណី​ជ្រូក មាន់ ទា និង​គោ គឺអាច​ផលិត​បាន​ចំនួន ៧០០​តោន​/​ថ្ងៃ លក់បាន ៩ ០០០​តោន​/​ខែ ហើយ​ក្នុង​ឆ្នាំ​២០២០ កន្លងមក​ក្រុមហ៊ុន​ផលិត​គ្រប់​ប្រភេទ​សរុប​បាន ៨៥ ០០០-៩០ ០០០​តោន​។ ចំពោះ​វត្ថុធាតុដើម​វិញ គឺ​ក្រុមហ៊ុន​បាន​ប្រមូល​ទិញ​ក្នុងស្រុក​រួមមាន​ពោត កន្ទក់ ក​ញ្ចុ​ង​អង្ករ ដំឡូង​មី និង​កាក​ស្រា​បៀ​សរុប​បាន​ជាង ៤០ ០០០​តោន​/​ឆ្នាំ​។ ក្រៅពី​ផលិតកម្ម​ចំណី ក្រុមហ៊ុន​ក៏មាន​កសិដ្ឋាន​ចិញ្ចឹមសត្វ និង​កិច្ចសន្យា​សហការ​ចិញ្ចឹម​ជាមួយ​កសិករ​នៅតាម​បណ្តា​ខេត្ត​ផងដែរ​។

​ពិនិត្យឃើញ​សកម្មភាព​ជារួម​នៃ​ខ្សែ​ច្រវាក់​ផលិតកម្ម​ចំណី​សត្វ​របស់​ក្រុមហ៊ុន ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន​ក្នុងការ​ចូលរួម​ផលិត​ចំណី​សត្វ បម្រើ​ឲ្យ​វិស័យ​ផលិតកម្ម​សត្វ ដែល​កំពុងមាន​ការវិវឌ្ឍ​ន៍​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស​ក្នុងអំឡុងពេល​មាន​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩​។ ​មួយវិញទៀត នេះ​គឺជា​ឲ្យ​កាស​ដ៏​ល្អ​របស់​ក្រុមហ៊ុន​ក្នុងការ​ចូលរួមចំណែក​បង្កើន​ផលិតកម្ម​ចិញ្ចឹមសត្វ និង​ត្រី​តាមរយ​:​ការផលិត​ចំណី​មានគុណ​ភាពល្អ និង​តម្លៃ​សមរម្យ ឆ្លើយតប​តាម​តម្រូវការ​ក្នុងស្រុក បង្កើត​ការងារ និង​បង្កើន​ចំណូល​គ្រួសារ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន ប្រើ​វត្ថុធាតុដើម​ក្នុងស្រុក​ឲ្យ​បាន​ច្រើនជាង​នេះ​បន្ថែមទៀត តាមរយ​:​ការអនុវត្ត​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​វ​ត្ថុ​ធាតុ​ដើម​ក្នុងស្រុក​ឲ្យ​អស់​លទ្ធភាព កាត់បន្ថយ​ការនាំចេញ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន