Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បង្ក្រាប​គ្រឿងញៀន ឃាត់ខ្លួន​មនុស្ស ២​នាក់ នៅ​ស្រុក​ព្រៃនប់

​ខេត្ត​ព្រះសីហនុ​៖ ជនសង្ស័យ​ចំនួន ២​នាក់ ពាក់​ព​ន្ធ័​បទល្មើស​គ្រឿងញៀន ត្រូវបាន​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ ឃាត់ខ្លួន កាលពី​យប់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ នៅក្នុង​ភូមិ​ដូន​លយ​ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់​។​

​ជនសង្ស័យ ឈ្មោះ ហ៊ុន រ៉ា​ដេ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ឈ្មោះ អែល ឌុល​ឡោះ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​លក់​ខោអាវ មាន​ទីលំនៅ (​ភូមិ ឃុំ កន្លែង​ដែល​ឃាត់ខ្លួន​)​។ ចំណែក​វត្ថុតាង​ដកហូត បាន ម្សៅ​ថ្នាំញៀន​ចំនួន ២​កញ្ចប់​, ទូរស័ព្ទ​ចំនួន​១​គ្រឿង​, ដាវ​ចំនួន​០១​ដើម​, កាំភ្លើង​ដែកកេះ ១​ដើម និង​សម្ភារៈ​ពាក់​ព​ន្ធ័​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង ចាត់ការ​តាម​និតិ​វី​ធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន