Connect with us

Hi, what are you looking for?

អន្តរជាតិ

វៀតណាម ផ្អាក​ជើងហោះហើរ ប្រទេស​ដែលមាន​វីរុស​កូ​វីដ​១៩ ទម្រង់​ថ្មី

​វៀតណាម​៖ នាយករដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀន សួន ភុ​ក បាន​ហាមឃាត់​ជើងហោះហើរ​ពី​បណ្តា​ប្រទេស និង ដែនដី ដូចជា​អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង​ដែល​កំពុង​កត់ត្រា​ករណី​វីរុស Covid-19 ទម្រង់​ថ្មី នេះ​បើតាម​សារព័ត៌មាន VNExpress នៅ​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២១​។​

​នាយករដ្ឋមន្ត្រី​វៀតណាម នៅ​ថ្ងៃ​អង្គារ​នេះ​ថ្លែងថា ក្រសួងការបរទេស ក្រសួងសុខាភិបាល និង​ក្រសួង​ដឹកជញ្ជូន ត្រូវ​សម្របសម្រួល​ជាមួយគ្នា និង​រៀបចំ​បញ្ជី​ឈ្មោះ​ប្រទេស និង​ដែនដី ដែល​បទ​ប្បញ្ញត្តិ​ថ្មី​នេះ​នឹងត្រូវ​អនុវត្ត​ចំពោះ​។​

​សម្រាប់​ពេលនេះ បញ្ជី​ខាងលើនេះ រួមបញ្ចូល​ចក្រភព​អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង ជាទី​ដែល​វីរុស Covid-19 ទម្រង់​ថ្មី​ផ្សេងគ្នា​ចំនួន​ពីរ​ត្រូវបាន​រកឃើញ ។ រហូតមកទល់​ពេលនេះ វីរុស Covid-19 ទម្រង់​ថ្មី​មាន​ប្រភព​នៅ​ចក្រភព​អង់គ្លេស ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ចំនួន ៣៨ ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន