Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឈ្មួញ​លើកគ្នា​ប្រឆាំង​សមត្ថកិច្ច ពេលចុះ​បង្រ្កាប​រថយន្ត​ដឹកឈើ

សេចក្តីរាយការណ៍​បាន​ឲ្យដឹងថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ​២០២១ម្សិលមិញ ក្រុមឈ្មួញ​មួយ​ក្រុម​បាន​លើក​គ្នា​ប្រឆាំង​ជាមួយ​សមត្ថកិច្ច នៅពេល​ដែលសមត្ថកិច្ច​បាន​ចុះ​ទៅធ្វើ​ការ​បង្រ្កាប​ឡានដឹកឈើ​របស់​ពួក​គេ ដែល​ដឹកឈើ​ប្រភេទ​គ្រឿងផ្ទះ​ប្រមាណ ២០ម៉ែត្រគូប ចេញពី​តំបន់ព្រៃឡង់។

ប្រភពថា ឈើ​គ្មាន​ច្បាប់ទាំងនោះ ត្រូវ​គេ​ដឹក​​ចេញពី​តំបន់ ព្រៃ​ឡង់ ក្នុងស្រុក​សំបូរ ឆ្លងកាត់​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ បន្ត​ឆ្លងកាត់​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ដើម្បី​ទៅ​លក់ នៅ​ទីផ្សារ​គោលដៅ​។​

តែនៅពេលឈើ​ដឹក​ទៅ​ដល់​ភូមិសាស្ត្រខេត្ត​ត្បូងឃ្មុំ​ សមត្ថកិច្ច​កងរាជអាវុធហត្ថបាន​ចុះទៅ​បង្ក្រាប​រថយន្ត ច្នៃ​ដឹកឈើទាំង​នោះ ក៏ប៉ុន្តែ​ក្រុម​ឈ្មួញ បាន​លើកគ្នា ជាច្រើន​នាក់ មក​ជេរប្រមាថ គំរាម​ទៅលើ​សមត្ថកិច្ច​។ ដោយ​ឃើញ​ស្ថាន​ភាពមិន​ស្រួល សមត្ថកិច្ច​ក៏បានដកថយ​ទៅវិញ​។​

សេចក្តីរាយការណ៍​ដដែលថា ឈ្មួញ​មួយក្រុម​នោះ បាន​ប្រើ​អំណាច​អ្នកធំ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ មក​ជេរប្រមាថ គំរាម​ដោយ​ពាក្យសំដី បន្លាច​សមត្ថកិច្ច​ពេល​ចុះបង្ក្រាបរថយន្ត​ដឹកឈើ​របស់គេថែមទៀតផង៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...