Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​ព្រះសីហនុ ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ស្រុក​ស្ទឹងហាវ​

​ខេ​តុ្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​០៥ ខែមករា ឆ្នាំ ២០២១ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ បាន​បើក​កិច្ចប្រជុំ​ប្រកា​សបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ សម្រាប់​ភូមិ​៣ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេ​តុ្ត​ព្រះសីហនុ​។​

​លោក លៀម សូ​ដា អភិបាលរង​ខេត្ត មានប្រសាសន៍ថា ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ពិតជា​អនុ​វត្ថ​ទៅតាម​នីតិវិធី និង​បច្ចេកទេស​វិទ្យា​ទំនើប មាន​តម្លាភាព និង​ការទទួលខុសត្រូវ ដែល​ប្រទេស​ជឿនលឿន​លើ​ពិភពលោក​កំពុង​អនុវត្ត ហើយ​នឹងមាន​ប្រសិទ្ធិភាព​លើ​ការគ្រប់គ្រង​ដីធ្លី ។ នេះ​ជា​ប្រការ​សមស្រប​បំផុត ដែល​បានកំណត់​នៅក្នុង​គោលនយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​ទំនាស់ ដីធ្លី​នៅក្នុង​សង្គមជាតិ​យើង ។​

​លោក​បាន​បន្តទៀតថា ដើម្បី​សម្រេចបាន​ដល់​ការចេញ​វិ​ញ្ញាប​ន​ប័ត្រ​សំគាល់​អចលវត្ថុ (​ប័ណ្ណកម្មសិទ្ធិ​) នីមួយៗ គឺមាន​ការងារ​ច្រើនណាស់ ដែល​ទាមទារ​នូវ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​ជំនាញ និង​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី ឫ​អ្នកកាន់កាប់​ដី​ទាំ​អ​អស់​រួមទាំង​មន្ទីរ និង​ស្ថា​ប័​ន្ធ ហើយ​ពិសេស​គឺ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវមាន​កិច្ចសហការ​ល្អជា​មួ​យម​ន្ត្រី​ជំនាញ​ដោយ​ជួយ​ធ្វើការ​បញ្ជាក់​ឯកសារ​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​អត្តសញ្ញាណ​ម្ចាស់​ដី អត្តសញ្ញាណ​ក្បាលដី និង​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​
​ដល់​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ ឫ​អ្នកកាន់កាប់​ដី មក​ចូលរួម​ក្នុងការ​ពិនិត្យ ផ្ទៀងផ្ទាត់​ក្បាលដី​របស់ខ្លួន ឲ្យ​បាន​គ្រប់គ្នា​ក្នុងកំឡុងពេល​បិទ​ផ្សាយ​នេះ ដើម្បី​ធានា​នូវ​ភាព​សុក្រឹត​ត្រឹមត្រូវ​ក្នុង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ពួកគាត់ ។

​លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី បាន​លើកឡើងថា ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ គឺធ្វើឡើង​ដើម្បី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ ជូនទៅ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ដី ឫ​អ្នកកាន់កាប់​ដី​ទាំងអស់ ដើម្បី​យកទៅ​ប្រើប្រាស់​ដូចជា ទៅ​ដា​ក់ប​ញ្ជាំ​ដាក់​ធានា​គា និង​ដាក់​ហ៊ី​ប៉ូ​តែ​ក ដើម្បី​ខ្ចីប្រាក់​មក​ប្រកបមុខរបរ​ផ្សេងៗ ក្នុងការ​លើកស្ទួយ​ជី​វិភាព​រស់នៅ​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ ឫ​ជា​ឯកសារ​សំអាង​នៅពេល​មាន​ជំលោះ​ដីធ្លី​កើតមានឡើង ។​

​លោក​ប្រធាន ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ត្រូវជា​ម្ចាស់​ដី ឫ​អ្នកកាន់កាប់​ដី សូម​អញ្ជើញ​ចូលរួម ព្រមទាំង​រួមសហការ​គ្នា​ក្នុង​ដំណើរ​ការបិទ​ផ្សាយ​ទិន្នន័យ​ឲ្យ​ទទួលបាន​ជោគជ័យ​ល្អ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន