Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ចាក់សាំងអត់ព្រមពន្លត់ម៉ាស៊ីន ឆេះ​ម៉ូតូ​មួយ​ទាំងព្រឹក បិះឆេះទាំងការ៉ាស់សាំង

ត្បូងឃ្មុំ ៖ ម៉ូតូ​មួយ​គ្រឿង​ត្រូវ​ភ្លើងឆេះ​ខ្ទេច​គ្មាន​សល់ នៅព្រឹក​ថ្ងៃទី៦ ខែមករា ឆ្នាំ​២០២១នេះ នៅចំណុចការ៉ាស់សាំងសូគីមិច ជាប់ធនាគារអេសុីលីដា ​ទីរួមស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បើតាមប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា ការ​ឆេះនេះ គឺបណ្តាលមកពីម៉ូតូ១គ្រឿងដែល​ចូលចាក់សាំង មិនបានកាច់សោរពន្លត់ ទើបបបណ្តាលអោយឆ្លងភ្លឿងឆាបឆេះខ្ទេចម៉ត់តែម្តង។

យ៉ាងណាក៏ដោយ ការ​ឆេះនេះ មិ​ន​បណ្តាលឲ្យ​ឆេះការ៉ាស់សាំង និងមិនមានមនុស្សរងគ្រោះឡើយ ដោយសារឡានពន្លត់អគ្គិភ័យអធិការស្រុកមេមត់ បាន​ចេញ​មក​ពន្លត់ទាន់ពេលវេលា៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន