Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី១០ មករាទៅ ថៃ​នឹងលែង​ឲ្យ​រថយន្តអាជីវករ​ខ្មែរ​ចូល​ទៅ​ផ្សារ​រ៉ុងក្លឿ​ទៀតហើយ

តាម​ការ​បញ្ជាក់របស់លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ កាលពីព្រឹកមិញ​បាន​ឲ្យដឹងថា ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ​២០២១ខាងមុខ​នេះ អាជ្ញាធរថៃនឹងលុបចោលវិធានការនានាដែលអនុញ្ញាតឲ្យអាជីវករខ្មែរយករថយន្តដឹកជញ្ជូនទំនិញមួយថ្ងៃ៥០គ្រឿង ទៅ​ផ្សាររ៉ុងក្លឿ, ការ​លុប​ចោល​នេះ គឺដើម្បីពង្រឹងបន្ថែមលើវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

បើតាម​ការ​បញ្ជាក់របស់លោកអភិបាលខេត្ត​ថា ដោយសារស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ ផ្ទុះការរីករាលដាលនៅក្នុងសហគមន៍ខ្លាំង និងដើម្បីពង្រឹងបន្ថែមលើវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី៥ ម្សិលមិញនេះ បានជូនដំណឹងថា វិធានការនានាដែលអនុញ្ញាតឲ្យរថយន្តអាជីវករខ្មែរ ចូលដឹកទំនិញជាប្រចាំថ្ងៃ ក្នុងមួយថ្ងៃ៥០គ្រឿង ស្មើមនុស្ស១០០នាក់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក ត្រូវបានផ្អាកវិញហើយ មិនអនុញ្ញាតឲ្យមានការចេញចូលទៀតឡើយ។

សំរាប់អាជីវករខ្មែរ ដែលស្នាក់នៅក្នុងផ្សាររ៉ុងក្លឿស្រាប់ អាចបន្តការស្នាក់នៅនិងលក់ដូរជាធម្មតាបាន បើអាជីវករខ្មែរនៅខាងកម្ពុជា ចង់ចូលទៅផ្សាររ៉ុងក្លឿនោះ ត្រូវធ្វើចត្តាឡីស័កនៅខាងភាគីថៃចំនួន១៤ថ្ងៃសិនទើបអនុញ្ញាតិឲ្យទៅស្នាក់នៅលក់ដូរក្នុងតូបរបស់ខ្លួនបាន៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន