Connect with us

Hi, what are you looking for?

អន្តរជាតិ

ទិដ្ឋភាពនៃអំពើហិង្សា ជាប្រវត្តិសាស្ត្រក្នុងរដ្ឋសភាអាមេរិកបង្កឡើងដោយក្រុមបាតុករ

មុនពេលបញ្ចប់តំណែង លោកត្រាំ ធ្វើឲ្យអាមេរិក ធ្លាក់ក្នុងភាពចលាចល បាត់បង់កិត្តិយស់ ដោយសារតែ លោកមិនព្រមចុះចាញ់ ហើយជំរុញឲ្យក្រុមបាតុករ វាយប្រហារបំផ្លាញកិច្ចប្រជុំក្នុងរដ្ឋសភាទៅទៀត។

នៅមុនអំពើហិង្សាកើតឡើង ប្រធានាធិបតីត្រាំ​បានជួបជាមួយក្រុមបាតុករ នៅមុខសេតវិមាន ហើយលោកត្រាំ​អំពាវនាវដល់ក្រុមបាតុករ​ឆ្ពោះទៅកាន់ វិមានកាពីតូលវិញ។​ ក្រោយពេលក្រុមបាតុករសម្រុកចូលទីតាំងរដ្ឋសភា រំខានដល់ការអនុម័តលទ្ធផលបោះឆ្នោត លោកត្រាំក៏បានអំពាវនាវដល់ក្រុមបាតុករវិលត្រឡប់ទៅផ្ទះវិញ ក្នុងសន្តិភាព​។ មន្ត្រីនៅសេតវិមាន​បានលើកឡើងថា ក្រុមបាតុករ ដណ្តើមគ្រប់គ្រងរដ្ឋសភា គឺជាមនុស្សពិសេស។
ការមិនព្រមចុះចាញ់របស់លោកត្រាំ ក្នុងការបោះឆ្នោតហើយជំរុញឲ្យក្រុមអ្នកគាំទ្រ វាយប្រហារ បំផ្លាញកិច្ចប្រជុំអនុម័តទទួលស្គាល់លទ្ធផលបោះឆ្នោត ក្នុងរដ្ឋសភា កំពុងតែធ្វើឲ្យអាមេរិក ធ្លាក់ចុះប្រិយភាពយ៉ាងខ្លាំងនៅលើពិភពលោក​។ បណ្តាប្រទេសនៅលើពិភពលោក ពិតជាតក់ស្លត់យ៉ាងខ្លាំង ដោយមិននឹកស្មានថា មហាអំណាចទី១នៅលើពិភពលោក ក៏ត្រូវដោះស្រាយនយោបាយតាបបែនេះដែរ ។


ក្រុមបាតុករ​បានសម្រុកចូលអគារដ្ឋសភា ធ្វើឲ្យកិច្ចប្រជុំត្រូវផ្អាក ហើយក្រុមបាតុករក៏បានវាយប្រហារបំផ្លាញការិយាល័យធ្វើការរបស់ប្រធានរដ្ឋសភា លោកស្រី Nancy Pelosi។
អំពើហិង្សានោះបណ្តាលឲ្យ បុគ្គលិកសន្តិសុខជាច្រើនរងរបួស ពេលប៉ះជាងមួយក្រុមបាតុករ​។ មានស្ត្រីម្នាក់ត្រូវគេបាញ់សម្លាប់ និងមនុស្សជាច្រើនទៀតត្រូវបានចាប់ខ្លួន។


តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ​លោកBen Sasse បានលើកឡើងថា អំពើហិង្សាមិនអាចគេចផុតនោះឡើយ ខណៈលោកត្រាំ​មិនព្រមចុះចាញ់ក្នុងការបោះឆ្នោត ។ លោក​Ben Sasse បន្តទៀតថា «នៅថ្ងៃនេះ​​អគាររដ្ឋសភាអាមេរិក ដែលជាតំណាង​នៃភាពអស្ចារ្យ​បំផុត​ ដែលជាស្ថាប័នមានឥទ្ធិពល​រងការ វាយប្រហារពីក្រុមបាតុករ»៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន