Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

លោកជំទាវ លី អ៊ុំអេង និង​ពលរដ្ឋ៧នាក់ទៀត ដាក់ពាក្យប្តឹងលោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរជាតិអប្សរា

លោកជំទាវ លី អ៊ុំអេង រួម​ជាមួយ​នឹង​ពលរដ្ឋ​ចំនួន៧គ្រួសារ​ទៀត កាលពីពេលថ្មីៗនេះ បាន​ដាក់ពាក្យ​ប្តឹង​ទៅ​កាន់សាលា​ដំបូង​ខេត្ត​សៀមរាប ដោយ​ប្តឹង​ទៅ​លើ​លោក ឡុង កុសល ដែល​គេដឹងថា គឺជា​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិអប្សរា ថា បាន​រំលោភបំពាន​ទៅ​លើ​ដីកម្មសិទ្ធិ ​និង​បំផ្លិច​បំផ្លាញ​ផលដំណាំ។

តាមពាក្យ​បណ្តឹង​ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ​២០២១ លោកជំទាវ លី អ៊ុំអេង បាន​លើក​ឡើងថា កាលពីថ្ងៃទី២២, ២៣, ២៤ ខែធ្នូ ឆ្នាំ​២០២០ លោក ឡុង កុសល បានដឹកនាំ​កម្លាំង​អាជ្ញាធរ​ជាតិអប្សរា ចុះទៅ​ចំណុច​ដី​កម្មសិទ្ធិ​របស់លោកជំទាវ​នៅ​ភូមិ​តាប៉ាង, ត្រពាំងរុន, អំពិល, បង្គោង, គិរីមេនន្ទ និង​ភូមិ​ត្នោត ស្ថិត​ក្នុង​ឃុំ​អំពិល ស្រុកប្រាសាទបាគង ខេត្ត​សៀមរាប ហើយ​បានធ្វើ​សកម្មភាព​បំផ្លិច​បំផ្លាញ​ដំណាំឬស្សីផ្អែម​ចំនួន ២០០០ដើម បង្គោលរបងថ្ម​ចំនួន ១៥០០ដើម បង្គោល​របងឈើគ្រាកចំនួន ៨០០ដើម ដើមដូង, ដើមស្វាយ យ៉ាងអយុត្តិធម៌។

ក្នុងនោះ​លោកជំទាវ លី អ៊ុំអេង ក៏​បានទាមទារ​សំណង​ជំងឺចិត្តសរុបចំនួនជិត​៥ម៉ឺនដុល្លារអាមេរិក។

ចំពោះករណីនេះ យើង​នៅ​មិន​ទាន់​ស្វែង​រក​ការ​បកស្រាយពី​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិអប្សរាបាន​នៅ​ឡើយ​ទេនៅថ្ងៃនេះ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន