Connect with us

Hi, what are you looking for?

អន្តរជាតិ

បាតុកម្ម​ថៃ កើតមាន​ជាថ្មី ទោះ​កំពុង​ផ្ទុះ​ជំងឺ​កូ​វីដ​១៩

​ប្រទេស​ថៃ​៖ បើទោះបីជា​ថៃ​កំពុង​ផ្ទុះ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ រលក​ថ្មី​ធ្ងន់ធ្ងរ​ក៏ដោយ ក្រុមបាតុករ​បានរៀបចំ​គម្រោង​ធ្វើបាតុកម្ម​នៅ​ស្ថានីយ៍​នគរបាល Thung Mahamek ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​ដល់​មេដឹកនាំ​របស់​ខ្លូន​១៣​នាក់​ដែល​ត្រូវបាន​តុលាការ​សម្រេច​ចោទប្រកាន់ ទាក់ទង​នឹង​ញត្តិ​ប្រគល់ជូន​ស្ថានទូត​អាល្លឺម៉ង់ ដើម្បី​ស៊ើបអង្កេត​លើ​ព្រះមហាក្សត្រ​ថៃ ថា​តើ​ព្រះអង្គ​បាន​ដឹកនាំ​ប្រទេស​ថៃ​ពី​ប្រទេស​អាល្លឺម៉ង់​ឬ​យ៉ាងណា​។​

​ក្រុមបាតុករ​បានប្រកាស​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក កាលពី​ម្សិលមិញ​ថា ថ្ងៃទី​៧ មករា នេះ​មេដឹកនាំ​ទាំង​១៣​នាក់​នេះ​នឹង​ជួប​ជាមួយ​ព្រះរាជអាជ្ញារ នៅ​ស្ថានីយ៍​នគរបាល​។ ដូច្នេះ​ពួកគេ​នឹង​រៀបចំ​ការប្រមូល​ផ្តុំគ្នា នៅពេលនោះ ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​មេដឹកនាំ​ទាំងនោះ​។ មេដឹកនាំ​បាតុករ​ទាំង​១៣​នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​បំពាន​លើ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ថៃ ដែល​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​១៥​ឆ្នាំ​។

​អាជ្ញាធរ​សុខាភិបាល​ថៃ កាលពី​ថ្ងៃ​ពុធ ទី​៦ មករា ២០២១ បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​ថ្មី ៣៦៥​នាក់ ធ្វើឱ្យ​អ្នក​ឆ្លង សរុប​នៅ​ទូទាំងប្រទេស​កើន​ដល់ ៩,៣៣១​នាក់​៕


Advertisement

Facebook

អ្វីដែល​គេកំពុងអាន