Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្រុមហ៊ុន Facebook និង Instagram ផ្អាក​គណនី​យ​លោក ដូ​ណា​ល់ ត្រាំ ដោយ​មិន​កំណត់ពេល

​អាមេរិក​៖ នាយក​ប្រតិបត្តិ Facebook លោក Mark Zuckerberg នៅ​ថ្ងៃ​សុក្រ​នេះ​និយាយថា ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​រារាំង​មិន​ឲ្យ​ប្រើប្រាស់ Facebook និង Instagram ដោយ​គ្មាន​កំណត់ពេល ក្រោយ​មានការ​អុក​ឡុង​នៅ​វិមាន​សភា​ដ៏​សាហាវ​ដោយ​អ្នកគាំទ្រ​លោក ត្រាំ នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១ ។​

​លោក Zuckerberg បាន​បង្ហោះ​សារ​នៅលើ Facebook ថា ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ បានបង្ហាញ​យ៉ាងច្បាស់​ថា លោក​ត្រាំ មាន​ចេតនា​ប្រើប្រាស់​ពេលវេលា​ដែល​នៅសល់​ក្នុង​តំណែង​របស់លោក ដើ ម្បី​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការផ្លាស់ប្តូរ​អំណាច​ដោយ​សន្តិវិធី និង​ស្របច្បាប់ ទៅ​ឲ្យ​អ្នក​ស្នង​តំណែង​ដែល​បាន​ជាប់ឆ្នោត​គឺ​លោក ចូ បៃ​ដិ​ន ។

យើង​ជឿជាក់ថា ហានិភ័យ​នៃ​ការអនុញ្ញាត​ឲ្យ​លោក​ប្រធានាធិបតី​បន្ត​ប្រើប្រាស់​សេវាកម្ម​របស់​យើង​ក្នុងអំឡុង​ពេលនេះ គឺ​ពិតជា​ខ្ពស់​ខ្លាំងណាស់ ។ ​ដូច្នេះ​យើង​កំពុង​ពង្រីក​បម្រាម​ដែល​យើង​បានដាក់​នៅលើ​គណនី Facebook និង Instagram របស់គាត់​ដោយ​គ្មាន​ពេល​កំណត់ ហើយ​យ៉ាងហោចណាស់​ពីរ​សប្តាហ៍​ទៀត​រហូតដល់​ការផ្លាស់ប្តូរ​អំណាច​ដោយ​សន្តិវិធី​ត្រូវបាន​បញ្ចប់ ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន